CamNews

កីឡា 

Amir Khan សម្រេចមហិច្ឆិតាដំបូងដោយជោគជ័យ ខណៈដៃគូរថ្មីចង់វ៉ៃជាមួយ Floyd ជាខ្លាំង មិនមែន ប៉ាក់គីអៅនោះទេ

ព័ត៌មានកីឡា៖ Amir Khan បានសម្រេចបំណងទី១ របស់ខ្លួនដោយផ្ដួល ដៃគូរប្រកួតកាលពីថ្ងៃសុក្រ គឺកីឡាករ Chris Algieri ដោយពិន្ទុ ដែលនេះជាជំហ៊ានដំបូង មុនថ្ងៃនៃការទន្ទឹងរង់ចាំអាចនឹងប្រកួតជាមួយ FLoyd Weather ឬ ប៉ាក់គីអៅ នៅឱកាសក្រោយ។ 

Amir Khan បានយកឈ្នះ កីឡាករ Chris Algieri ដោយពិន្ទុ 115-113, 117-111 និង117-111 នៅសង្វៀន​ប្រកួត Barclays Centre ក្នុងទីក្រុង ញូវយ៉ក ហើយនេះគឺជាជំហ៊ានដំបូងដែលកីឡាករធ្លាប់បាន អះអាង​មុនពេលប្រកួត​ ថានឹងឈានទៅកាន់ ការប្រកួតលំដាប់បន្ដទៀតនៅឱកាសក្រោយ អាចជា ប៉ាក់គីអៅ ឬ Floyd នោះទេ ។ កំលុងពេលនៃការប្រកួត នោះ ថ្វីត្បិតតែកីឡាករ អាច​យក ឈ្នះដៃគូរ​បានដោយ​ពិន្ទុ ក៏ពិត​មែន ប៉ុន្ដែ​រឿងដែលពិបាកនោះគឺ សមត្ថភាពរបស់ Chris Algieri​ ក៏ធ្លាប់ស៊ូបានជាមួយ ប៉ាក់គីអៅ​ រហូតដល់ ១២ ទឹកផងដែរ ។ ដែលនេះ ក៏អាចបង្ហាញថា កីឡាករ Chris Algieri​ ក៏មានសមត្ថភាពមិនអន់នោះដែរ​។ 

Amir Khan ក្រោយពីផ្ដួល ដៃគូរចុងក្រោយរួចទៅ ក៏កាន់តែមាន ទំនុកចិត្ដកាន់តែខ្លាំងនឹងប៉ះជាមួយ Floyd ​និង ប៉ាក់គីអៅ ។ ទន្ទឹមនឹងនោះផងដែរកីឡាករ​បានទទួចថា៖ អ្នកទាំងអស់គ្នាធ្លាប់បានដឹងហើយ ថា​គោលដៅដំបូងដែលខ្ញុំចង់ ប្រកួតជាបំផុតបន្ទាប់ពី Chris Algieri​ គឺ Floyd មិនមែនប៉ាក៉គីអៅ នោះទេ ។ ហើយជោគជ័យថ្ងៃនេះ គឺជាក្ដីសង្ឃឹមកាន់តែរឹងមាំសម្រាប់ រូបខ្ញុំដើម្បីចូលសង្វៀនប្រកួតជា​មួយ ដៃគូរ​ក្រោយនេះ ។ Chris Algieri គឺជាកីឡាករមានសមត្ថភាពអស្ចារ្យបំផុត ក្នុងចំណោមដៃគូរដែលគាត់ធ្លាប់​បានជួបប្រទះកន្លងមក ។ 

Amir Khan ធ្លាប់មានប្រវត្ដិប្រកួតចាញ់តែ ៣ដងប៉ុណ្ណោះ ហើយធ្លាប់ផ្ដួលគូរប្រកួតរហូតដល់ទៅ ១៩ដង​។ហើយជំនួបប្រកួតជាបន្ដ កីឡាករមានបំណងប៉ះជាមួយ Floyd មុនគេ ដូច្នេះ ​តើក្ដីស្រម៉ៃនេះអាចដូចជា​ការពិតដែរ ទេ ដែល Floyd នឹងយល់ព្រមប្រកួតជា​ នឹងកីឡាករវ័យក្មេងរូបនេះ ? 

 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ boxingjunkie


Tags: boxing news Manny Pacquiao Floyd