ស្ទើរតែមិនគួរអោយជឿ ៖ អ្នកដំណើរ បរទេសមួយរូប បានស្លាប់បាត់បង់ជីវិតថ្ងៃអាទិត្យចុងសប្តាហ៍ កន្លងទៅនេះ បន្ទាប់ពី សន្លប់បាត់បង់ស្មារតី ភ្លាមៗ អំឡុង ធ្វើ ដំណើរតាមជើងហោះ ហោះពីទីក្រុង សៀងហៃ ប្រទេសចិន ទៅកាន់ទីក្រុង បាងកក ប្រទេសថៃ
ប្រភពសារព័ត៌មាន ក្រោយពីបាន ដកស្រង់ ក្រុមហ៊ុន អាកាសចរណ៍ Shanghai Airlines បានចុះ ផ្សាយអោយដឹងថា យន្តហោះក្រុមហ៊ុន Shanghai Airlines ជើងហោះហើរ FM855 បានហោះចេញ ពី អាកាស យានដ្ឋាន អន្តរជាតិ Pudong International Airport វេលាម៉ោង ៣ រសៀល ថ្ងៃអាទិត្យ គ្រោងនឹងចុះចត នៅទីក្រុងបាងកក ប្រទេស ថៃ នៅ វេលាម៉ោង ៦ និង ៥០ នាទីល្ងាច ប៉ុន្តែ យន្ត ហោះដឹកអ្នកដំណើរខាងលើ បានបង្វែរជើងហោះហើរ ដោយ ចុះចត នៅក្រុង Nanchang ប្រទេស ចិនវិញ នៅម៉ោង ៤ និង ៤០ នាទី ក្រោយពីអ្នកដំណើរ បរទេស ភេទប្រុសម្នាក់ មានអាការៈ មិនសូវ ស្រួល រហូតសន្លប់បាត់បង់ស្មារតី ។
បើទោះជាមានការខិតខំ ប្រឹងប្រែង ជួយសង្គ្រោះបឋម បុរសរងគ្រោះ ពីសំណាក់ បុគ្គលិកបម្រើការ លើយន្តហោះយ៉ាងណាក៏ដោយចុះ ជាអកុសល លោក បា នស្លាប់បាត់បង់ជីវិត ដដែល ក្រោយ ពី បញ្ចូនទៅដល់មន្ទីរពេទ្យ Nanchang ។ យន្តហោះក៏ បាន បន្តដំណើរ ដល់ក្រុងបាងកក គោលដៅ គ្រោងទុកនៅវេលាម៉ោង ៨ យប់ថ្ងៃដដែល ។ គួរបញ្ជាក់ ថា ករណីស្លាប់ បុរស ជនជាតិ ឥណ្ឌា ជា អ្នកដំណើរ លើកនេះកំពុងតែស្ថិតនៅក្រោមការតាមដានស៊ើបអង្កេត នៅឡើយ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឆៃណា