CamNews

តារា 

យុគ ចិន្តា ទៅសុខទុកគ្រួសារ អុិត សេដ្ឋា និងគ្រោងទិញបូរីជូនពួកគាត់ ដើម្បីសម្រេចបំណងចុងក្រោយ មុនពេលលោក

ភ្នំពេញ ៖ គ្រាន់តែដឹងរឿងថា ពិធីការនីជើងចាស់ យុគ ចិន្តា រៀបចំគម្រោង និងពិភាក្សាជាមួយក្រុមការងារដើម្បីទិញផ្ទះ ជូនក្រុមគ្រួសារ លោក អុិត សេដ្ឋា ដែលទើបតែលាចាកលោក កាលពីពេលថ្មីៗនេះ បានធ្វើឲ្យមហាជនសប្បាយរីករាយយ៉ាងក្រៃលែង ព្រោះនៅទីបំផុតម្តាយចាស់ជរា និងក្មេងៗដែលជាកូនប្រុសស្រីរបស់លោក អុិត សេដ្ឋា ក៏មានទីជំរកសមរម្យដោយគេ ដូចឯង ។ 




យោងតាមការបង្ហោះរបស់ ពិធីការនីជើងចាស់ប្រចាំស្ថានីយ៍ទូរទស្សនប៉ុស្តិ៍ សុីធីអិន រូបនេះបានលើកឡើងថា "ឆ្លៀតពេលវេលាពីការងារដ៏មមាញឹកជាច្រើន នាងខ្ញុំក៏លៃលកពេលវេលាមកសាកសួរសុខទុកដល់ក្រុមគ្រួសារបង អុិត សេដ្ឋា នឹងអុជធូបគោរពវិញ្ញាណក្ខ័នជូនដល់គាត់ ហើយ ថ្ងៃនេះផងដែរនាងខ្ញុំក៏បាននាំអ្នកម្តាយនឹងកូនស្រីរបស់គាត់ទៅមើលផ្ទះមួយល្វែងដែលជាក្តីប្រាថ្នារបស់គាត់មុនពេលចែកឋានទៅ គាត់ចង់បានផ្ទះសំរាប់អោយកូនៗនឹងអ្នកម្តាយបានរស់នៅ ហើយបន្ទាប់ពីអ្នកម្តាយនឹងកូនៗពេញចិត្តផ្ទះមួយល្វែងនេះហើយ នាងខ្ញុំនឹងមានផែនកាប្រជុំជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃបណ្តាញទូរទស្សន៌សុីធីអុិនលើគំរោងនៃការទិញផ្ទះនេះដើម្បីប្រគល់ជូនពួកគាត់ នាងខ្ញុំនឹងជំរាបជូនពត៌មានបន្តរបន្ទាប់ទៀតនៅពេលក្រោយ ..." ៕















ដោយ ៖ គន្ធា


Tags: Local news Social news