CamNews

មិនគួរឲ្យជឿ 

វាយសម្រាត ខោអាវ ម៉ែយែម ដឹកញី ស៊ីឈ្មោល នៅកណ្តាលក្រុង

ព័ត៌មានអន្តរជាតិ ៖ ស្រ្តីម្នាក់ ដែលគេមានជំនឿជាក់ថា ជាស្រ្តីជួញដូរ  មនុស្ស (ម៉ែយែម) នោះ ត្រូវ បានតុលាការប្រជាជន វាយសម្រាត ខោអាវ កាលពីចុងសប្តាហ៍ថ្ងៃអាទិត្យកន្លងទៅនេះ នៅតាមទី សាធារណ តាមបណ្តោយផ្លូវ ក្នុងខេត្ត Hunan ប្រទេសចិន ។


ស្រ្តីម្នាក់ (ជនសង្ស័យខាងលើ) និងបុរស ២ នាក់ផ្សេងទៀត ត្រូវបានគេកំណត់សម្គាល់បានថា នៅ វេលាម៉ោង ១១ រសៀល ពួកគេព្យាយាម ចាប់ជម្រិតយក ទារកតូច   វ័យ  ៣ ខែ និង ទារកតូចម្នាក់ ទៀតវ័យ ២ ឆ្នាំ នៅឯហាងមួយកន្លែង តាមបណ្តោយផ្លូវ Baifu Road ខេត្ត Hunan ។ ភ្លាមៗ ខណៈ កត់សម្គាល់បានថា ពួកគេ  គឺជាមុខសញ្ញា ជួញ  ដូរមនុស្ស តុលាការ ប្រជាជន បានចាប់ឃាត់ខ្លួន បានស្រ្តីរូបនេះ ខណៈបុរស ២ នាក់ ផ្សេង  ទៀត រត់គេចខ្លួនបានសម្រេច ។ មុននឹងសម្រេចចិត្តថា ត្រូវបញ្ជូនជនជាប់ចោទរូបនេះ ទៅដល់មន្រ្តីប៉ូលីស   មានសមត្ថកិច្ច ឪពុកម្តាយ ទារកតូចដែលប៊ិះ នឹងក្លាយជាជនរងគ្រោះ ជួញដូរមនុស្សនោះ មានប្រតិកម្មជាខ្លាំង ដោយ សម្រេចដោះស្រាយ ក្រៅ ផ្លូវច្បាប់ជាមុនសិន មុននឹងបញ្ជូនទៅតុលាការ ។ ប្រភពសារព័ត៌មាន  អោយដឹងថា ជនជាប់ចោទ រូបនេះ មិនត្រឹមតែ ជាមុខសញ្ញានៃការជួយដូរមនុស្ស ជួញដូរទារកតូចតែប៉ុណ្ណោះទេ តែគេក៏ជាមុខ សញ្ញាអទិភាព ម៉ែយែម ដ៏មានឥទ្ធិពល ដឹកញី ស៊ីឈ្មោលជាដើម ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ឆៃណា


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Hunan