ព័ត៌មានអន្តរជាតិ ៖ ប៉ូលីស ម៉ាឡេស៊ី បានជាប់ឃាត់ខ្លួន ជនសង្ស័យ៣ នាក់ (២នាក់ ជាជនជាតិ ម៉ាឡេស៊ី ម្នាក់ជាជនជាតិ ប៉ាគីស្ថាន) ពាក់ព័ន្ធនឹង ករណី បំ ផ្ទុះគ្រាប់បែក កណ្តាលក្រុង បាងកក ប្រទេសថៃ បណ្តាលអោយមនុស្សរាប់សិបនាក់ ស្លាប់ និង រងរបួស។
មន្រ្តីប៉ូលីសជាន់ខ្ពស់ លោក Khalid Abu Bakar អោយដឹងថា ក្រុមការងាររបស់ខ្លួនបានចាប់ឃាត់ ខ្លួនជនសង្ស័យទាំង ៣ នាក់ ពីរបីថ្ងៃកន្លងទៅនេះ ខណៈជាចលករដ៏ មុតស្រួច ជួយសម្រួលដល់ ការងារស៊ើបអង្កេត។ គួររំឮកថា អាជ្ញាធរ ប្រទេសថៃ សស្រាក់សស្រាំជាខ្លាំង ក្នុងការតាមប្រមាញ់ ជនសង្ស័យទាំងឡាយណា ដែលជាប់ពាក់ព័ន្ធនឹងករណីបំផ្ទុះគ្រាប់បែកកាលពីពេលកន្លងទៅនេះ សម្លាប់មនុស្ស ហោចណាស់ ២០ នាក់ និង ១២០ នាក់ផ្សេងទៀត រងរបួស ។
យ៉ាងណាមិញ ប្រភពសារព័ត៌មាន ប៊ីប៊ីស៊ី បន្តចុះផ្សាយអោយដឹងថា ងាកក្រឡេក ទៅមើលរដ្ឋាភិ បាលប្រទេសថៃ ឯណោះវិញ បានចាប់ ឃាត់ខ្លួន ជន សង្ស័យបំផ្ទុះគ្រាប់បែ ក បាន ២ រូបហើយ ខណៈកំពុងតែតាមប្រមាញ់ជនសង្ស័យ ជនទី ៣ ដែល មានជំនឿជាក់ថា មានវត្តមានមកពីខេត្ត ស៊ីនជាំង ប្រទេសចិន ។
ការចាប់ឃាត់ខ្លួន ជនសង្ស័យ ៣ នាក់
លោក Khalid គូសបញ្ជាក់ ព្រឹកថ្ងៃច័ន្ទនេះ អោយដឹងថា ក្រុមការងារ បានធ្វើការចាប់ឃាត់ខ្លួនជន សង្ស័យទាំង ៣ នាក់បានសម្រេច (២ នាក់ជនជាតិម៉ាឡេស៊ី ភេទស្រីម្នាក់ និងភេទប្រុសមួយនាក់ និងម្នាក់ផ្សេងទៀត ជនជាតិ ប៉ាគីស្ថាន) ក្រោយពីមាន ព័ត៌មានស្រាយបំភ្លឺ និងចង្អុយបង្ហាញពីអា ជ្ញាធរ ប្រទេសថៃ ។
លោកបន្តអោយដឹងថា ជនសង្ស័យទាំង ៣ នាក់ភ្លាមៗ ពុំទាន់បញ្ជូន ទៅ កាន់ប្រទេសថៃនោះទេ ពោលអាជ្ញាធរ ប្រទេស ម៉ាឡេស៊ី បើកការស៊ើបអង្កេតជាមុនសិន ខណៈលោក ពុំទាន់បានស្រាយ បំភ្លឺថាតើ មូលហេតុចម្បងអ្វីដែលនាំអោយ រដ្ឋាភិបាល ម៉ាឡេស៊ី ឃុំឃាំង ខ្លួន ជនសង្ស័យទាំង ៣ នាក់នេះសិន ។
ពុំទាន់មានក្រុមណាមួយ ចេញមុខមកអះអាងថា ខ្លួនជាអ្នកវាយប្រហារ បំផ្ទុះ គ្រាប់បែកកណ្តាល ក្រុងបាងកក នៅឡើយទេ ប៉ុន្តែ រដ្ឋាភិបាលថៃ មានជំនឿជាក់ ជាការវាយប្រហារធ្វើការងារជាក្រុម ឬបណ្តាញ មានជាការចូលដៃ ពីជនបរទេស ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី