CamNews

ព័ត៌មានអន្តរជាតិ 

ផ្ទុះ និង បាក់រលំ រោងចក្រ មួយកន្លែង សម្លាប់កម្មករ យ៉ាងហោច ២ នាក់ (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖​ យ៉ាងហោចណាស់ កម្មករ ពីរនាក់ ត្រូវបានរកអោយឃើញថា បានស្លាប់បាត់បង់ ជីវិត ក្រោយពី មានករណីផ្ទុះ ក៏ដូចជា បាក់រលំ រោងចក្រ ផលិតចំណីសត្វមួយកន្លែង នៅក្នុងរដ្ឋ Nebraska សហរដ្ឋអាមេរិក នេះបើយោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មាន បរទេស ស្កាយ ។

ប្រធាននាយកដ្ឋានពន្លត់ អគ្គីភ័យ លោក​ Bernie Kanger បានគូសបញ្ជាក់់អោយដឹងថា រោងចក្រ Omaha ដែលជារោងចក្រផលិត ចំណីសត្វ អាហាររូបត្ថម្ភមួយនេះ ពុំទាន់មានស្ថេរភាព អាចទុកចិត្ត បាននោះទេ ខណៈពេលដែលក្រុមការងារ ជួយសង្គ្រោះ​ ត្រូវតែ មានការប្រុងប្រយ័ត្ន ដើម្បីធានា អោយបាន នូវសុខសុវត្ថិភាព ផ្ទាល់ខ្លួន ។យ៉ាងហោចណាស់ មនុស្ស ១០ នាក់ ក៏ដូចជា មន្រ្តីពន្លត់ អគ្គីភ័យម្នាក់ ត្រូវបានសមត្តកិច្ចជំនាញ បញ្ជូនពួកគេ ទៅកាន់មន្ទីរពេទ្យ ក្បែរកន្លែង កើតហេតុដើម្បី ធ្វើការសង្គ្រោះបន្ទាន់ ក្នុងនោះ ៤ នាក់ ស្ថិតនៅក្នុង សភាពធ្ងន់ធ្ងរ ។

បន្ថែមពីលើនេះ លោក Kanger អះអាងបន្តអោយដឹងថា មូលហេតុដែលនាំ អោយមានករណីផ្ទុះនិង បាក់រលំ ដ៏កម្រលើកនេះ ពុំទាន់បានដឹងច្បាស់នៅឡើយនោះទេ ពោលគឺ ស្ថិតនៅក្រោមការតាម ដានស៊ើបអង្កេត នៅឡើយ តែបើតាមការអោយដឹងគ្មានសារធាតុគីមី នៅក្នុងរោងចក្រនេះនោះទេ៕

ប្រែសម្រួល ៖​កុសល
ប្រភព ៖ ស្កាយ


Tags: Omaha Int news Unt news Viral video Youtube US USA United States