CamNews

ព័ត៌មានអន្តរជាតិ 

ស្លាប់ខ្លួន ព្រោះលេងហ្គេមអនឡាញ ដល់ទៅ៤០ ម៉ោង អត់បាយ អត់ទឹក

ព័ត៌មានអន្តរជាតិ  ៖ បើយោងតាមសេចក្តីរាយការណ៍ក្នុងស្រុក  បានបញ្ជាក់អោយដឹងថា
យុវវ័យជនជាតិតៃវ៉ាន់ម្នាក់ ត្រូវបានរកអោយឃើញថា​ បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីលេង
ហ្គេមអនឡាញដល់ពេញនិយម Diablo 3 ដល់ទៅ ៤០ ម៉ោងជាប់ៗគ្នាឯណោះ។

គួរបញ្ជាក់ផងដែរ យុវវ័យរូបនោះ មានឈ្មោះហៅក្រៅថា Chuang វ័យ​ ១៨ ឆ្នាំ បានអង្គុយ
លេងហ្គេមអនឡាញស្ទើរតែពីរថ្ងៃពេញ  ដោយមិនបានទទួលទានទឹកឬក៏អាហារអ្វីនោះទេ
នៅឯ Internet cafe មួយកន្លែងភាគខាងត្បូងប្រទេសតៃវ៉ាន់។

លុះក្រោយមកមិនបានប៉ុន្មានផង  មន្រ្តីជំនាញបានប្រកាសអោយដឹងថា​ គេបានស្លាប់បាត់
បង់ជីវិតបាត់ទៅហើយ នៅឯមន្ទីរពេទ្យក្នុងស្រុកមួយកន្លែង បន្ទាប់ពីបញ្ជូនមកទីនេះ ដើម្បី
ធ្វើការសង្គ្រោះបន្ទាន់ ក្រោយពីបានដើរដួលសន្លប់នៅឯ  Internet cafe  ខណៈពេលដែល
លេងហ្គេមមិនខ្វល់បាយទឹកស្ទើរតែពីរថ្ងៃពេញ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ Happening


Tags: international news strange entertainment