CamNews

ព័ត៌មានអន្តរជាតិ 

ធ្លាក់យន្តហោះ Germanwings នៅជ្រលងភ្នំ Alps ប្រទេស បារាំង សម្លាប់ មនុស្ស ១៥០ នាក់ គ្មានសល់

ព័ត៌មានអន្តរជាតិ ៖ យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Germanwings ផ្ទុកអ្នកដំណើរសរុប ១៥០ នាក់បាន ធ្លាក់ នៅជ្រលងភ្នំ Alps ប្រទេស បារាំង អំឡុងប្រតិបត្តិការហោះហើរ របស់ខ្លួន ពី  ទីក្រុង Barcelona ទៅទី ក្រុង Duesseldorf ។


យន្តហោះប្រភេទ Airbus A320 ជើងហោះហើរ 4U 9525 បានធ្លាក់ចុះនៅ   ចន្លោះ ភូមិ Barcelonnette និង ភូមិ Digne ។ មន្រ្តីផ្លូវការ គូសបញ្ជាក់អោយដឹងថា គ្មានអ្នកដំណើរណា ម្នាក់ មានឱកាសនៅរស់រានមានជី វិតនោះទេ ។


យ៉ាងណាមិញ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រទេសបារាំង ស្រាយបំភ្លឺអោយដឹងថា ប្រអប់ខ្មៅថតទិន្នន័យហោះ ហើរយន្តហោះធ្លាក់នោះ ត្រូវបានរកឃើញហើយ ស្របពេលដែល បច្ចុប្បន្នភាព មូលហេតុធ្លាក់ ពុំទាន់បាន ដឹងជាក់ច្បាស់នៅឡើយទេ ខណៈយន្តហោះ ពុំបានផ្សាយចេញនូវសញ្ញា  អាសន្នណាមួយនោះទេ មុននឹង ហៀបធ្លាក់ចុះ។ សេចក្តីរាយការណ៍ដដែលបន្តអោយដឹងថា ៖ ក្នុងចំណោមជនរងគ្រោះ ស្លាប់បាត់បង់ជីវិត ទាំងអស់ក្នុងនោះមានសិស្សសាលាបឋមតូច ជនជាតិ អាល្លឹម៉ង់ ៦ នាក់  ធ្វើ ដំណើរត្រលប់ទៅវិញ ក្រោយ ពីមានការផ្លាស់ប្តូរ បទពិសោធន៍ កម្មសិក្សា​។

គួររំឮកថា យន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ Germanwings គឺជា ក្រុមហ៊ុន អាកាសចរណ៍ ដែលមានតម្លៃ ទាប ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនធំ បន្ទុកខាងដឹកជញ្ជូនប្រទេស អាល្លឹម៉ង់ឈ្មោះ Lufthansa

មេដឹកនាំប្រទេស អេស្ប៉ាញ បារាំង និងអាល្លឹម៉ង បានស្តែងឡើងនូវអារម្មណ៍តក់ស្លុតនិងស្រឡាំងកាំងនៅ ពេលដែលទទួលព័ត៌មាន ធ្លាក់យន្តហោះ ខាងលើ ខណៈ   ក្រុមហ៊ុន អាកាសចរណ៍ខាងលើ មានប្រវត្តិសរ បញ្ជាក់អោយដឹងថា ជាក្រុមហ៊ុនអាកាសចរណ៍ មានសុវត្ថិភាពខ្ពស់បំផុត ពុំដែលមានរឿងអាស្រូវ ។

 

 

រដ្ឋមន្រ្តី ក្រសួងការពារជាតិ ប្រទេស បារាំង បន្ត អោយដឹងថា  ភ្លាមៗ  ក្រុមការងារ សង្គ្រោះបន្ទាន់ បានចុះ ដល់ទីកន្លែងកើតហេតុ នាតំបន់ភ្នំដាច់ស្រយាល កាលពីព្រឹកថ្ងៃ អង្គារ ខណៈការងាររុករក របស់ពួកគេត្រូវ បានបញ្ជប់ នៅយប់ថ្ងៃដដែល ស្របពេលដែល     ប្រតិបត្តិ ការរុករកជាបន្ត បានធ្វើឡើង នាព្រឹកព្រលឹមថ្ងៃ ពុធបន្តទៀត ។ លោក Bruce Robin ព្រះរាជអាជ្ញា មកពី Marseille ផ្តល់ជាកិច្ចសម្ភាសន៍ដល់សារព័ត៌មាន រ៉យទ័រ អោយដឹងថា ៖ លោក បានឃើញ បំណែកយន្តហោះធ្លាក់ ពីលើ ឧទ្ធម្ភាគចក្រ ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news France Germanwings plane crash