CamNews

ព័ត៌មានអន្តរជាតិ 

ពិស បន្សាបពិស ៖ ប្រេស៊ីល ប្រលែង​ មូស "ល្អ" ផ្ទុកវីរុស វិជ្ជមាន ប្រឆាំង ជម្ងឺគ្រុនឈាម

ព័ត៌មានអន្តរជាតិ ៖ ក្រុមអ្នកសិក្សាស្រាវជ្រាវ ប្រេស៊ីល មកពីទីក្រុង Rio de Janeiro បានធ្វើការព្រលែង ជាផ្លូវការ នូវមូសរាប់ពាន់ ដែលបានផ្ទុកទៅដោយ បាក់តេរី ជាក់លាក់មួយក្រោយពីក្រុមអ្នកវិទ្យាសាស្រ្ត បានចាក់ចូលទៅក្នុងខ្លួនរបស់ពួកគេ ដើម្បីធ្វើការប្រឆាំង ក៏ដូចជា ទប់ស្កាត់ នូវជម្ងឺគ្រុនឈាម Dengue

ក្តីសង្ឃឹមអាចកើតមានឡើងទៅបាន ល្គិកណា ពូជមូសប្រភេទនេះ​ អាចបង្កកំណើតច្រើនឡើងក្នុងរយៈ ពេលខ្លី ខណៈជាពូជមូសដ៏ចម្បងក្នុងការកាត់បន្ថយ អត្រានៃការកើតមានឡើងនូវជម្ងឺគ្រុន ឈាម  ។ គួរ បញ្ជាក់ថា គំនិតផ្តួចផ្តើមមួយនេះ គឺ    ជាផ្នែកមួយនៃកម្មវិធី ដែលត្រូវបានក្រុមអ្នកវិទ្យាសាស្រ្ត ធ្វើឡើង កាលពីពេលកន្លងទៅដូចគ្នា នៅក្នុងប្រទេស អូស្រ្តាលី វៀតណាម និង ឥណ្ឌូនេស៊ី ជាដើម ។ ប្រភពបន្ត អោយដឹងថា បាក់តេរី Wolbachia ត្រូវបានគេណែនាំ ក៏ប៉ុន្តែ មិនចំពោះ ក្នុងការ  ចាក់ បញ្ជូនដោយផ្ទាល់ ទៅក្នុងខ្លួនមនុស្សនោះទេ ។


សេចក្តីរាយការណ៍   បញ្ជាក់ អោយ ដឹងថា  កម្មវិធី បានចាប់ផ្តើមតាំងពីឆ្នាំ ២០១ ២ នេះបើតាមការគូស បញ្ជាក់អោយដឹង ពីលោក Luciano Moreira បេក្ខភាព   អ្នក ស្រាវជ្រាវ  ដឹកនាំគម្រោង មកពីវិទ្យាស្ថាន ស្រាវជ្រាវ ប្រទេស ប្រេស៊ីល Fiocruz ។ ក្រុមការងារយើងខ្ញុំ បានចុះសិក្សាស្រាវជ្រាវ​ទៅលើតំបន់គោល ដៅសំខាន់ៗ ៤ កន្លែង ខណៈ ពពួកមូស ជាច្រើន   ពាន់ ក្បាល  ត្រូវ បាន យកវិភាគ  បន្ទាប់ពីចាប់បាន ដោយប្រើអន្ទាក់ពិសេស ។ តម្លាភាព និង  ព័ត៌មាន ជាក់លាក់ ចំពោះ ក្រុមគ្រួសារ ក៏ដូចជា ពលរដ្ឋ វាគឺ ជាអទិភាព ។

"Good Bacteria" ឬបាក់តេរី ល្អ ៖ បាក់តេរី Wolbachia ត្រូវបានគេរកឃើញ មានប្រមាណជាង ៦០ ភាគ រយនៅក្នុងសត្វល្អិត ។ វាមានប្រសិទ្ធភាព ដូចទៅនឹង វាក់សាំង ដូចគ្នាដែរ    ក្នុង ការប្រឆាំងទៅនឹងពូជ មូស ដែលបង្កនូវជម្ងឺគ្រុនឈាម Dengue ពោល Aedes Aegypti មាន  តួនាទី  ក្នុងការបញ្ឈប់ការរីករាល ដាលនូវវីរុស Dengue ចូលទៅក្នុងខ្លួន ។ គួរបញ្ជាក់ថា ប្រទេស ប្រេស៊ីល គឺជាប្រទេសមួយ ដែលទទួល រងនូវការវាយប្រហារ ជម្ងឺគ្រុនចាញ់ Dengue ខ្លាំងបំផុតលើសកល     លោក  ពោល  មានដល់តៅ ៣,២ លានករណី ខណៈ ៨០០ ករណី ត្រូវបានស្លាប់បាត់បង់ជីវិត ក្នុងចន្លោះឆ្នាំ ២០០៩-២០១៤ ៕

ប្រែសម្រួល ៖​ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Brazil