ព័ត៌មានអន្តរជាតិ ៖ កងទ័ពប្រទេស លីបង់ បានធ្វើការចាប់ឃាត់ខ្លូន កូនប្រុស និងភរិយាមេដឹកនាំរដ្ឋ អ៊ីស្លាមជ្រុលនិយម Abu Bakr al-Baghdadi បានសម្រេច ស្របពេលដែល ពួកគេបានធ្វើដំណើរឆ្លង កាត់ព្រំប្រទល់ដែនប្រទេស ស៊ីរី ក្នុអំឡុងពេល ប៉ុន្មានថ្ងៃចុងក្រោយនេះ នេះ បើយោងតាមការគូស បញ្ជាក់អោយដឹងពីមន្រ្តីសន្តិសុខ ប្រទេសលីបង់ អះអាងអោយដឹង អំឡុងថ្ងៃអង្គារនេះផ្ទាល់តែម្តង ។
ដោយឡែក មន្រ្តីផ្លូវការ បានបដិសេធ ពាក់ព័ន្ធ ការអះអាង អោយ ដឹងអត្តសញ្ញាណ ស្រ្តីជាភរិយាមេ ដឹកនាំខាងលើ ស្របពេលដែល ពួកគេពណ៌នាអោយដឹងថា នាងគឺជាប្រពន្ធម្នាក់ ក្នុងចំណោមប្រពន្ធ ច្រើននាក់ផ្សេងទៀត របស់មេដឹកនាំខាងលើ ។ កាសែតក្នុងស្រុក ប្រទេស លីបង់ As-Safir ចុះផ្សាយ អោយ ដឹង ថា កងកម្លាំងយោធារបស់ប្រទេស បានធ្វើ ការចាប់ឃាត់ខ្លួន ស្រ្តីជាភរិយាខាងលើបាន សម្រេច ខណៈមានកិច្ចសហប្រតិបត្តិការល្អជាមួយនឹង ក្រុមស៊ើបអង្កេតសម្ងាត់អន្តជាតិ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន