CamNews

សុខភាព 

វិធីងាយៗ បីយ៉ាង អាចព្យាបាលជំងឺសន្លាក់ដៃជើង បាន ដោយខ្លួនឯង នៅផ្ទះ

ជំងឺរលោកសន្លាក់ឆ្អឹង  គឺជាប្រភេទជំងឺម្យ៉ាង  ដែលធ្វើឱ្យអ្នកចុក និង ឈឺចាប់នៅត្រង់សន្លាក់ឆ្អឹង មិន
អាចដើររួច។ រោគសញ្ញានៃជំងឺសន្លាក់ឆ្អឹងមានដូចជា៖ អាការក្រហម នៅលើស្បែកត្រង់កន្លែងរលាក
សន្លាក់ ឡើងកំដៅក្តៅ ឡើងហើម នៅលើកន្លែងដែលរលាកសន្លាក់នោះ និង ស្បែកមានសភាពទន់ នៅលើសន្លាក់។

បញ្ហាទាំងនេះ បណ្តាលមកពីការកើនឡើងនៃកម្រិតសារធាតុ uric acid នៅក្នុងឈាម និងបណ្តាលពី
ផ្សេងៗ ទៀតជាច្រើន ដូចជា តំណរពូជ ជាដើម។ល។

ខាងក្រោមនេះ យើងសូមណែនាំអ្នក ឱ្យសាកល្បងនូវវិធីងាយៗ ព្យាបាលជំងឺសន្លាក់បាត និងកជើង
បានដោយខ្លួនឯងនៅផ្ទះ ដោយវិធីធម្មជាតិ។

វិធីទី១៖ សូមយកទឹកសុទ្ធ ១កែវ លាយជាមួយនឹង ទឹកខ្មេះធ្វើពីផ្លែប៉ម (Apple cider vinegar) ១ស្លាប
ព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ។ បន្ទាប់មក ផឹកវាឱ្យបាន ២ ទៅ ៣ដង ក្នុង ១ថ្ងៃ ជាការស្រេច។
ចំណាំ៖ ទឹកខ្មេះធ្វើពីផ្លែប៉ម (Apple cider vinegar) អាចរកទិញបាននៅតាមផ្សារទំនើប។

វិធីទី២៖ សូមយកម្ស៉ៅរមៀត (រមៀតកិនឱ្យម៉ដ្ឋ) ១ស្លាបព្រាកាហ្វេ លាយជាមួយនឹងម្ស៉ៅ fenugreek
១ស្លាបព្រាកាហ្វេ និងខ្ញីម៉ដ្ឋ ១ស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ បន្ទាប់មក ទទួលទានវាឱ្យបាន ២ដង
ក្នុង ១ថ្ងៃ ជាការស្រេច។
ចំណាំ៖ ម្ស៉ៅ fenugreek អាចរកទិញបាននៅតាមផ្សារទំនើប។

វិធីទី៣៖ សូមយកទឹកក្តៅឧណ្ឌៗ ១កែវ លាយជាមួយនឹង ម្ស៉ៅ baking soda ១ស្លាបព្រាកាហ្វេ រួចកូរ
ចូលគ្នាឱ្យសព្វ បន្ទាប់មក ផឹកវា រៀងរាល់ ៤ម៉ោងម្តង បន្តឱ្យបានរយៈពេល ២សប្តាហ៍។
ចំណាំ៖ សូមកុំប្រើប្រាស់វិធីនេះប្រសិនបើអ្នកមានជំងឺលើសឈាម។​ មួយវិញទៀត ប្រសិន
បើអ្នកមានទម្ងន់លើស ៦០គីឡូ សូមកុំផឹកលើសពី ៣ដង ក្នុង ១ថ្ងៃ៕

សូមទស្សនា វីដេអូ ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ Top10HomeRemedies


Tags: Health How to cure Gout at home