ព័ត៌មានអន្តរជាតិ ៖ បើតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស
ដែលទើបតែបានចេញផ្សាយកាលពីវេលាល្ងាចម្សិលមិញនេះ អោយដឹងថា ហេតុការណ៍
ដ៏រន្ធត់មួយបានកើតឡើង បន្ទាប់ពីក្មេងប្រុសតូច វ័យទើបតែ ២ ឆ្នាំ បានបើករថយន្តភីក
អាប់ (pick-up truck) បុកទម្លាយផ្ទះដោយអចេតនា នៅឯរដ្ឋ Georgia សហរដ្ឋអាមេរិក។
គូស្វាមីភរិយា ឈ្មោះ Kathleen និង George Williams ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង
នៅពេលដែលបានឃើញ ផ្នែកខ្លះនៃផ្ទះរបស់ខ្លួនខូចខាត បន្ទាប់ពីមានរថយន្តភីកអាប់
របស់ខ្លួននោះបើកទៅបុក។
យ៉ាងណាមិញ បើយោងតាមសម្តីសាក្សី ដែលជាអ្នកជិតខាងផ្ទះគូស្វាមីភរិយានេះបញ្ជាក់
ប្រាប់ភ្នាក់ងារប៉ូលីសអោយដឹងថា អ្នកដែលបានបង្កហេតុមួយនេះ ពិតប្រាកដនោះគឹក្មេង
តូចវ័យ ២ ឆ្នាំ ដែលត្រូវជាកូនប្រុស គូស្វាមីភរិយា ឈ្មោះKathleen និង George Williams
ផ្ទាល់តែម្តង។
ជាការធ្វេសប្រហែស ដោយទុករថយន្តមួយគ្រឿងនោះនៅផ្ទះ ស្របជាមួយនឹងក្មេងតូច
វ័យ ២ ឆ្នាំ រពិសទៀតនោះ ករណីគ្រោះថ្នាក់មួយនេះក៏បានកើតឡើងតែម្តង។តែសំណាង
ល្អ នៅក្នុងឧបទ្ទេវហេតុគ្រោះថ្នាក់មួយនេះ ពុំមាននរណាម្នាក់ទទួលរងរបួសនោះទេ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ spy