ម៉ាឡេស៊ី ៖ បើយោងតាមប្រភពសារព័ត៌មានសុខភាពបរទេស ( Yourhealth ) ដែលបានចេញ
ផ្សាយកាលពីម្សិលមិញនេះបានបញ្ជាក់អោយដឹងថា មានបុរសវ័យកណ្តាល ៣ នាក់បានស្លាប់បាត់
បង់ជីវីតដោយសារតែផឹងស្រាតម្លៃថោក។
គួរបញ្ជាក់ផងផងដែរថា រឿងឧបទ្ទេវហេតុមួយនេះបានកើតឡើងនៅតំបន់មួយដែលមានឈ្មោះថា
Rantau Panjang ស្តិតនៅក្នុងប្រទេសម៉ាឡេស៊ី ហើយបើនិយាយពីបុរស ៣ នាក់នោះក៏ត្រូវបាន
បញ្ជាក់អត្តសញ្ញាណផងដែរ ពោលគឺបុរសពីរនាក់វ័យ ៣១ ឆ្នាំមានឈ្មោះ Yogarajah , Vijayakum-
ar នឹងបុរសម្នាក់ផ្សេងទៀត មានវ័យ ៣០ ឆ្នាំមានឈ្មោះ Shuman ត្រូវបានរកអោយឃើញថា ពួក
គេបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីពួកគេបានជុំគ្នាផឹកស្រាតម្លៃថោក មួយកន្លែង នាម៉ោងប្រមាណ
ជា១០ យប់ (ម៉ោងក្នុងស្រុកប្រទេសម៉ាឡេស៊ី) ។
លើសពីនេះទៅទៀត បើយោងតាមសម្តីរបស់ភ្នាក់ងារមានសមត្តកិច្ចប្រចាំតំបន់នោះ ក៏បានអះ
អាងផងដែរថា ពួកគេក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Tengku Ampuan Rahimah ភ្លាមៗនោះ
ដើម្បីធ្វើការសង្គ្រោះបន្ទាន់ផងដែរ តែជាអកុសលពួកគេបានស្លាប់បាត់បង់ជីវិតទៅហើយ ស្រប
ពេលដែលករណីមួយនេះ កំពុងតែស្តិតនៅក្នុងការតាមដានស៊ើបអង្កេត របស់ក្រុមមន្រ្តីប៉ូលីសនៅ
ឡើយ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ yourhealth