ក្លាយជាជនពិការ នៅពេលបាត់បង់អស់ដៃទាំងគូ និងជើងទាំងគូ, យុវជនទាហានអាមេរិចម្នាក់
បានអស់សង្ឃឹមនឹងជីវិតរបស់ខ្លួនដល់កំរិតសូន្យ ប៉ុន្តែស្នេហារបស់សង្សាររបស់ខ្លួន បានធ្វើឲ្យ
គាត់មានកំលាំងចិត្ត ក្រោកឈរតស៊ូនឹងជីវិតវិញបាន។
រូបភាពរបស់គូស្នេហ៍មួយគូដ៏មានសុភមង្គល នៅក្នុងពិធីរៀបការរបស់ពួកគេ បានធ្វើឲ្យមនុស្ស
ជាច្រើននាក់ពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែប៉ុន្មានខែមុននេះបុរសដែលមានឈ្មោះ Taylor
Morris រូបនេះ គឺជាអ្នកដែលធ្លាប់បានសំរាកព្យាបាលនៅមន្ទីរពេទ្យ ដើម្បីធ្វើការវះកាត់ដៃជើង
ក្រោយពីជួបគ្រោះថ្នាក់ផ្ទុះគ្រាប់បែកនៅ Afghanistan ដែលហាក់ដូចជាសំលាប់ជីវិតរបស់គាត់
ទៅហើយ។
បើទោះជាបងពិការគ្មានដៃជើង ក៏អូននៅតែស្រលាញ់បង ក្បែរបង មើលថែបងអស់មួយជីវិត
ការជាសះស្បើយយ៉ាងឆាប់រហ័សរបស់ទាហាន Taylor Morris អាយុ 23ឆ្នាំ - អ្នកជំនាញដោះគ្រាប់
របស់កងទ័ពអាមេរិច គឺបានមកពីការជួយជ្រោមជ្រែង មើលថែយ៉ាងយកចិត្តទុកដាក់ពីសំណាក់គ្រួ-
សារ មិត្តភក្តិ ជាពិសេសសង្សាររបស់គាត់នាង Danielle Kelly, អ្នកដែលតែងតែនៅក្បែរគាត់គ្រប់ជំ-
ហាន។
Danielle Kelly អៀវប្តីរបស់ខ្លួនឡើងជណ្តើរ កាលពីពីរបីខែមុនថ្ងៃរៀបការ
Taylor បាតបង់ដៃពីរ ជើងពីរ, បើសិនជាគ្មានសេចក្តីស្រលាញ់ពី Danielle ប្រហែលជាគាត់
គ្មានកំលាំងចិត្តតស៊ូក្នុងជីវិតទៀតឡើយ
Danielle Kelly តែងតែនៅក្បែរគាត់គ្រប់ពេលវេលាដែលលំបាក។ ពេលដែលគាត់ទទួលបានមេដាយ
កិត្តិយសពីរដ្ឋាភិបាលអាមេរិច, Taylor បាននិយាយថា: “បើសិនជាខ្ញុំមានដៃ ខ្ញុំនឹងប្រគល់មេដាយដ៏
មានតំលៃនេះដល់ Danielle របស់ខ្ញុំ”។