CamNews

ព័ត៌មានអន្តរជាតិ 

Survey រកឃើញ ទម្លាប់អាក្រក់ ប្រើ Smartphone ពេលចូលបង្គន់ "រអើមជាខ្លាំង" ព្រោះតែ មេរោគ

ព័ត៌មានអន្តរជាតិ ៖ របកគំហើញ ក្រោយធ្វើការស្ទង់មតិ ស្តី ពីឥរិយាបថ នៅក្នុង ​បន្ទប់ទឹក ស្តែង ឡើងអោយដឹងថា ប្រជាជនសឹង្ហបុរី គួរតែ គិតឡើងវិញ អនាម័យផ្ទាល់ខ្លួននៅក្នុងបន្ទប់ទឹកផ្ទាល់ តែម្តង ។

ការវាស់ស្ទង់មតិថ្នាក់ជាតិ ពីស្ថាបន័ Kleenex ត្រូវបានធ្វើឡើង ទៅលើ ប្រជាពលរដ្ឋសឹង្ហបុរីប្រុស ស្រី ប្រមាណ ៤០០ នាក់ ដែលមានអាយុចន្លោះពី ១៨ ទៅ ៦៥ ឆ្នាំ ។ ៧ ​​  នាក់ ក្នុងចំណោម ១០ នាក់ លើកឡើងអោយដឹងថា នៅពេលដែលចុចទឹក បង្គន់ចុះក្រោម  ពួកគេ    មិនបានបិទគម្រប់ បង្គន់នោះទេ មិនត្រឹមតែប៉ុណ្ណោះ ៥ នាក់ ក្នុងចំណោម ១០ នាក់អោយដឹងថាពួកគេបានរក្សាទុក ច្រាសដុសធ្មេញ ក៏ដូចជា ច្រាស់ផាត់មុខ នៃគ្រឿងសម្អាងរបស់ខ្លួន នៅជិតនឹងចានបង្គន់ជាខ្លាំង ពោលមានរយៈចម្ងាយត្រឹមតែ ២ម៉ែត្រ តែប៉ុណ្ណោះ ។


គួរបញ្ជាក់ថា ប្រការដែលចុចទឹកបង្គន់ចុះក្រោម ដោយមិនបានបិទគម្រប់ចានបង្គន់នោះ ជាចល ករដ៏មានប្រសិទ្ធភាពបំផុត នាំអោយមានការសាយភាយចេញ នូវពពួក   បាក់ តេរី ទៅក្នុងបរិយា កាស ខណៈពពួកបាក់តេរី អាក្រក់ទាំងនោះ ងាយជាខ្លាំង ទៅតោងជាប់   នឹង  បណ្តាច្រាស់ដុស ធ្មេញ ក៏ដូចជា ច្រាស់ផាត់មុខ នៃគ្រឿងសម្អាង ដែលមានវត្តមាន នៅជិតនឹង   ចានបង្គន់ នេះបើ យោងតាម អត្ថបទផ្សាយ ពី Kleenex អំឡុងថ្ងៃពុធ ទី ២៣ ខែ កញ្ញា សប្តាហ៍កន្លងទៅនេះ ។

គ្មានអ្វីដែលអាក្រក់ជាង ទម្លាប់ចុចទូរស័ព្ទដៃ នៅក្នុងបន្ទប់ទឹកនោះទេ  ខណៈ   បរិបទប្រការនេះ ពិតជានាំមកនូវ បញ្ហាប្រឈមជាខ្លាំង​នៅក្នុងបន្ទប់ទឹក ដោយបានសាយ   ភាយ មេរោគ ក៏ដូចជា ពពួកបាក់តេរីផ្សេងៗ ។ ស្ថាប័ន Kleenex អោយដឹងថា យោងតាមរបកគំហើញ ក្នុងនោះ ពលរដ្ឋ សឹង្ហបុរី ៣ ក្នុងចំណោម ៤ នាក់​ សារភាព បានប្រើប្រាស់ ទូរស័ព្ទដៃនៅក្នុងបន្ទប់ទឹក ខណៈត្រឹម តែ ២ ភាគរយតែប៉ុណ្ណោះ ក្នុងចំណោម ពួកគេ បានធ្វើការសម្អាតខ្លួន ក៏ដូចជា   ទូរស័ព្ទ​ មុន និង ក្រោយចេញពីបន្ទប់ទឹក ។

ងាកក្រឡេកទៅមើល ទម្លាក់នៃការជូតសម្អាតវិញ យោងតាមការវាស់ស្ទង់មតិរកអោយឃើញថា ២៥ភាគរយ នៃក្រុមមនុស្សទាំងអស់ ប្រមាណ ៤០០ នាក់ អោយដឹងថា ពួក គេ  បានជូនសម្អាត ច្រើនជាងមួយដង​ ជាមួយនឹងក្រដាសអនាម័យតែមួយ ខណៈ ច្រើន ជាង ៥០   ភាគរយ នៃក្រុម មនុស្សសម្ភាសន៍អោយដឹងថា ពួកគេបានជូតសម្អាត ពីក្រោយទៅមុខ ជាជាង ជូតសម្អាត ពីមុខ ទៅក្រោយ ។ ខណៈ ៨ នាក់ ក្នុងចំណោម ១០ នាក់ លើកឡើងអោយ  ដឹង ថា ពួកគេពិតជាបាន ជូតសម្អាតស្អាតនោះ ដោយឡែកតែ ក្រុមមនុស្ស ៥២ភាគរយ នៃពួកគេពិតជាមិនបានប្រើប្រាស់ ក្រដាសអនាម័យស្ងួត ឬក៏ក្រដាសអនាម័យសម្លាប់មេរោគ   ក៏ ដូច ជា  ទឹកលាងសម្អាតនោះទេ ពាក់ព័ន្ធនឹងអនាម័យផ្ទាល់ខ្លួន ។   ជាការគូសបញ្ជាក់  ដោយ ផ្ទាល់ពីសំណាក់ ស្ថាប័ន Kleenex អោយដឹងថា ជូតសម្អាតត្រឹមតែ ក្រដាស   អនាម័យស្ងួត តែមួយមុខ ពិតមិនអាចសម្លាប់មេរោគ បាននោះទេ ពោល ត្រូវប្រើក្រដាសអនាម័យសើម និង   ទឹក លាងសម្អាត ទើបធានាបាន នូវការ សម្លាប់មេរោគ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA


Tags: Breaking news World news Unt news Hot news Singapore Smartphoe