ព័ត៌មានអន្តរជាតិ ៖ ក្រុមឧទ្ទាម តាលីបង់ បានធ្វើការវាយប្រហារ ទៅលើសភាពជាតិប្រទេសអាហ្វ ហ្គានីស្ថាន កណ្តាលទីក្រុង កាប៊ុល ជាលទ្ធផល ក្នុងការប្រយុទ្ធរយៈពេល២ម៉ោងពេញបានសម្លាប់ ក្រុមខ្មាន់កាំភ្លើងទាំង ៦ នាក់ នេះបើយោងតាមការគូសបញ្ជាក់ ពីក្រសួងមហាផ្ទៃ ។
សេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មានបរទេស ចេញផ្សាយមុននេះបន្តិចអោយដឹងថា ៖ ក្រុមភារវ ករបានបំផ្ទុះរថយន្តបំពាក់ទៅដោយគ្រាប់បែក កម្លាំងខ្លាំង នៅខាងក្រៅរបង មុន នឹងមានការវាយ លុកសម្រុកចូលទៅក្នុងអាគារ ជិតអង្គប្រជុំ សភាពជាតិ ។ មន្រ្តីប៉ូលីសបានធ្វើ ការ ជម្លៀស ក្រុម មនុស្សចេញពីបរិវេនប្រឈមហានិភ័យខាងលើ ខណៈមន្រ្តីមានសមត្ថកិច្ច បាន ព្យាយាមប្រយុទ្ធ យ៉ាងស្វិតស្វាញជាមួយនឹងក្រុមឧទ្ទាម ។
ក្រុមឧទ្ទាម ក៏ដូចជាក្រុមភារវករ តាលីបង់ បានលើកឡើងថា ខ្លួនជាអ្នកវាយប្រហារ លើកនេះ ទៅ លើអង្គប្រជុំបោះឆ្នោតអនុម័ត ជ្រើសរើសរដ្ឋមន្រ្តីក្រសួងការពារជាតិថ្មី ។ ជាការពិតការវាយប្រហារ លើកនេះ មានការផ្ទុះឡើង នូវការបាញ់បោះ ផ្ទុះអាវុធ រយៈពេល ២ម៉ោង ពេញ ។ ហោចណាស់ មនុស្ស ១៨ នាក់ បានរងរបួស ខណៈអ្នកនាំពាក្យអោយ ក្រសួងមហាផ្ទៃ បញ្ជាក់ ថា គ្មានសមាជិក សភាណាមួយ រងរបួសនោះទេ ។ ប្រជុំរូបភាព បង្ហោះផ្សាយនៅ លើ បណ្តាញអ៊ីនធើណេត ស្តែង អោយឃើញ ទិដ្ឋភាពរួម នៅក្នុងសភាជាតិ អាហ្វហ្គានី ស្ថាន ពោរពេញ ទៅដោយផ្សែងខ្មួរខ្មាញ់ ខណៈមានក្រុមមនុស្ស ព្យាយាមរត់គេចខ្លួន ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី