CamNews

ព័ត៌មានអន្តរជាតិ 

១១ នាក់បាត់ខ្លួន ក្រោយនាវាដឹក ទំនិញ បុកជាមួយនឹង នាវា ដឹកកុងតឺនើ នៅហុងកុង

ព័ត៌មានអន្តរជាតិ ៖ អាជ្ញាធរប្រចាំតំបន់ បានគូសបញ្ជាក់អោយដឹងថា យ៉ាងហោចណាស់ ក្រុមនាវិក មានគ្នាដល់ទៅ ១១ នាក់ បានបាត់ខ្លួន ក្រោយពីមានករណី   នាវា ដឹកទំនិញ បុកគ្នាជាមួយនឹងនាវា ដឹកកុងតឹនើ នៅឯដែនទឹកហុងកុង អំឡុងថ្ងៃច័ន្ទ ដើមសប្តាហ៍នេះ    នេះ បើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស channelnewsasia ។

បន្ថែមពីលើនេះ អ្នកនាំពាក្យ    មកពីនាយកដ្ឋាន  ពន្លត់អគ្គីភ័យ  អះអាងអោយដឹងថា ហេតុការណ៍ គ្រោះថ្នាក់មួយនេះ បានកើតឡើង វេលាព្រឹកព្រលឹម ថ្ងៃច័ន្ទ ព្រឹកមិញនេះ  នាកោះ Po Toi ស្ថិតនៅ ក្នុងដែនអធិបតេយ្យភាព ហុងកុង ។ ខណៈមានការបុកគ្នារវាង នាវាទាំងពីរ ក្នុងនោះនាវាមួយគ្រឿង បានលិច ។

ខណៈមានការចេញសង្គ្រោះ ភ្លាមៗ បុរសម្នាក់ ស្ថិតនៅក្នុងចំណោមនាវិក ទាំង​   ១២  នាក់នោះ ត្រូវ បានក្រុមការងារជួយសង្គ្រោះ ខណៈក្រុមនាវិក មានគ្នាដល់ទៅ ១១ នាក់ផ្សេងទៀត នៅបន្តបាត់ខ្លួន នៅឡើយ ។ គួរបញ្ជាក់ថា មកទល់នឹងពេលបច្ចុប្បន្នភាព  ដោយមានការសហការជាមួយនឹង រដ្ឋាភិ បាលក្រុងហុងកុង ក៏ដូចជា រដ្ឋាភិបាលចិន ដីគោក គេឃើញមាន   ការបញ្ជាចេញនាវា និង ឧទ្ធម្ភាគ ចក្រជាច្រើនគ្រឿង ចេញរុករក ក្រុមមនុស្ស ដែលកំពុងតែបាត់ខ្លួន ៕

ប្រែសម្រួល ៖​ កុសល
ប្រភព ៖ channelnewsasia


Tags: china Int news Unt news Unt news Hong Kong Beijing ship