CamNews

កីឡាជាតិ 

ជើង​ខ្លាំង​កម្ពុជា ៦រូប បំបាក់​អ្នក​លេង​ឆ្លង​ដែន ៥ប្រទេស​កាល​ពី​យប់​មិញ (Video Inside)

(ភ្នំពេញ)៖ អ្នកប្រដាល់ជើងខ្លាំងកម្ពុជា ៦រូប រួមមានកីឡាករ កែវ រំចង់, សែន រ៉ាឌី, សែន រ៉ាដេត, រឿង សោភ័ណ្ឌ, ពុធ ហុច និងកីឡាករ ម៉ន វិរៈ បានធ្វើឲ្យប្រពលរដ្ឋខេត្តព្រះសីហនុ រួមទាំងភ្ញៀវទេសចរជាតិ-អន្ដរជាតិ ជក់ចិត្តជាខ្លាំងជាមួយនឹងការបង្ហាញសមត្ថភាពវាយយកឈ្នះអ្នកលេងឆ្លង ដែនមកពី៥ប្រទេសផ្សេងៗ នៅក្នុងកម្មវិធីប្រកួតលក្ខណៈមិត្តភាពអន្ដរជាតិ លើសង្វៀនប្រដាល់អប្សរាកាលពីយប់មិញ ។

កម្មវិធីដែលធ្វើឡើងចំថ្ងៃបញ្ចប់ពិធីបុណ្យចូលឆ្នាំចិន-វៀតណាម កាលពីយប់មិញនេះ គឺកីឡាករ កែវ រំចង់ បានប្រកួតឈ្នះកីឡាករមកពីរុស្ស៊ី ដោយពិន្ទុទាំងលំបាក ។ កីឡាករ រឿង សោភ័ណ្ឌ បានប្រើកែងបំបែក ចញ្ចើមកីឡាករថៃ រហូតត្រូវអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតនៅចុងទឹកទី៥ ។ រីឯកីឡាករអ្នកលេងសាច់សរខ្ចី សែន រ៉ាឌី បានព្យាយាមវាយសម្រុកលើកីឡាករអូបេនីស្ថានឲ្យបោះបង់ការប្រកួតត្រឹមទឹកទី២ ខណៈកីឡាករ សែន រ៉ាដេត និងកីឡាករ ពុធ ហុច បានទាត់បំបែកកង់កីឡាករមីយ៉ាន់ម៉ា និងកីឡាករបារាំង ឲ្យបោះបង់ការប្រកួតក្នុងទឹកទី២ដូចក្នា ។

ដើម្បីជ្រាបកាន់តែច្បាស់ថា តើកីឡាករជើងខ្លាំងកម្ពុជាទាំង៦រូបខាងលើ បានផ្ដួលគូប្រកួតដោយវិធីសាស្ដ្រណាខ្លះនោះ សូមទស្សនាៈវីដេអូនៃការប្រកួត ទាំងស្រុងដូចខាងក្រោម៖


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh