ព័ត៌មានអន្តរជាតិ ៖ ស្នាមម្រាមដៃ ឬ fingerprints ជនបរទេស ដែលត្រូវបានចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីបំផ្ទុះគ្រាប់បែកកណ្តាលក្រុងបាងកក គឺស៊ីមេត្រីគ្នា (ត្រូវគ្នា ឬដូចគ្នា)ទៅនឹងស្នាមម្រាមដៃ លើ ឧបករណ៍ផលិតគ្រាប់បែកបំផ្ទុះ ដែលបានរកឃើញកាលពីចុងសប្តាហ៍ កន្លង ទៅនោះ នៅក្នុង សំណង់អាគាររស់នៅរបស់ជនសង្ស័យផ្ទាល់តែម្តង នេះបើយោងតាមការគូស បញ្ជាក់ដោយផ្ទាល់ពី សំណាក់ ប៉ូលីសថៃ ។
ក្រុមការងារ ទទួលបន្ទុកតាមដាននិងស៊ើបអង្កេតអោយដឹងថាជនសង្ស័យពុំទាន់ស្គាល់អត្តសញ្ញាន ត្រូវបានអាជ្ញាធរប្រទេសថៃ ចាប់ឃាត់ខ្លួនបាន អំឡុងថ្ងៃអង្គារ កន្លងទៅនេះ នៅព្រំប្រទល់ដែន ប្រ ទេសកម្ពុជាថៃ បំណងធ្វើការភៀសខ្លួន ចូលទៅក្នុងទឹកដី ប្រទេស កម្ពុជា ។ របាយការណ៍ បញ្ជាក់ អោយដឹងថា ជនសង្ស័យរូបនេះ គឺជា ជនបរទេសទី ២ ហើយ ដែលត្រូវបានចាប់ឃាត់ខ្លួន ពាក់ព័ន្ធ នឹងករណីបំផ្ទុះគ្រាប់បែក យប់ថ្ងៃទី ១៧ សីហា នៅទីសក្ការៈបូជា កណ្តាល ក្រុងបាងកក សម្លាប់ មនុស្សហោចណាស់ ២០ នាក់ និងរាប់រយនាក់ផ្សេងទៀត រងរបួស។
ប្រភពគួរអោយទុកចិត្ត ពីសំណាក់មន្រ្តីប៉ូលីសអោយដឹងថា បេសកម្មតាមដាន និងស៊ើបអង្កេតតាម ចាប់ជនសង្ស័យបំផ្ទុះគ្រាប់បែកអត្តឃាត ជិតទទួលបានផ្លែផ្កាទាំងស្រុងហើយ ខណៈបច្ចុប្បន្នភាព ភាពជោគជ័យ មានដល់ ៧០ភាគរយហើយ ។ នាយករដ្ឋ មន្រ្តីចាំផ្ទះ លោក ប្រាយុទ្ធ លើកឡើង អោយដឹងថា វាគឺជាការវាយប្រហារ បំផ្ទុះគ្រាប់បែកអត្តឃាត អាក្រក់បំផុត នៅក្នុងប្រទេសថៃ។ អ្នក នាំពាក្យអោយ ស្នងការនគោបាលជាតិ ប្រទេសថៃ លោក Prawut Thavornsiri ផ្តល់ ជាកិច្ចសម្ភាស ដល់ភ្នាក់ងារ សារព័ត៌មានអោយដឹងថា ស្នាមម្រាមដៃ ជនសង្ស័យ ដែលបាន ចាប់ឃាត់ខ្លួន អំឡុង ថ្ងៃអង្គារនេះ គឺជាស្នាមម្រាមដៃ តែមួយ មាននៅលើ ដបមួយផ្ទុកទៅដោយ សារជាតិបំផ្ទុះគ្រាប់បែក ដែលបានរកឃើញ នៅក្នុងបន្ទប់មួយ នៃសំណង់អាគារ រស់នៅ របស់ ជនសង្ស័យ ។ អ្នកនាំពាក្យ ដដែលបន្តអោយដឹងថា ពួកយើងអាចបញ្ជាក់យ៉ាងច្បាស់ថា បុរសរូបនេះ (ជនសង្ស័យរូបនេះ) គឺជា អ្នកដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ ជាមួយនឹង ឧបករណ៍ផលិតគ្រាប់បែក ។
គួររំឮកថា ជនសង្ស័យបរទេស ទី ១ ត្រូវបានចាប់ឃាត់ខ្លួន អំឡុងចុងសប្តាហ៍កន្លងទៅនេះនឹងបាន រកឃើញ វត្ថុតាងផលិតគ្រាប់បែក ក៏ដូចជា លិខិតឆ្លងដែនក្លែងក្លាយ ដល់ទៅ ១០ ឯណោះ ។ ទាំង ពីរនាក់ ជាជនបរទេស នោះ កំណត់ជាសង្ស័យអទិភាព បច្ចុប្បន្នភាព កំពុងតែ ស្ថិត នៅក្នុងមន្ទីរឃុំ ខ្លួនរបស់យោធាប្រទេសថៃ ៕
- អាន ៖ ចាប់បានហើយ ជនសង្ស័យ បំផ្ទុះគ្រាប់បែក ពីខេត្ត ស្រះកែវ ជាប់ព្រំប្រទល់ដែន ប្រទេសកម្ពុជា
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន