CamNews

ព័ត៌មានអន្តរជាតិ 

ដេកទ្រុងដែក មួយជីវិត បន្ទាប់ពីក្របួចជាប់ ដោយរត់ពន្ធគ្រឿងញៀន ដ៏ច្រើនមហិមា

ស៊ីដនី  ៖  ក្របួចជាប់បុរសពីរនាក់  ខណៈបំណងរត់ពន្ធគ្រឿងដែលមានតម្លៃច្រើនមហិមា
ចូលក្នុងប្រទេសអូស្រ្តាលី    នេះបើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស  អាស៊ីវ័ន
ដែលទើបតែបានចេញផ្សាយនាវាលាមុននេះ ។

គួរបញ្ជាក់ផងដែរថា បុរសពីរនាក់នោះ ម្នាក់ជាពលរដ្ឋហុងកុង និងម្នាក់ទៀតជាពលរដ្ឋសឹង្ហ
បុរី ស្របពេលដែលពួកគេទាំងពីរនាក់ ម្នាក់មានអាយុ ៣២ ឆ្នាំ និងម្នាក់ទៀត មានអាយុ៥១
ឆ្នាំ ។  លើសពីនេះទៅទៀត  ប្រភពសារព័ត៌មានដដែលបន្ថែមថា  ក៏មានការចាប់ឃាត់ខ្លួន
បុរសពលរដ្ឋអូស្រ្តាលីម្នាក់ផ្សេង មានវ័យ ២១ ឆ្នាំ ក៏ជាប់ទាក់ទិននឹងករណីរត់ពន្ធនេះដែរ។

គួររំឭកផងដែរ​  ក្រុមបុរសចិត្តសឿងទាំង ៣ នាក់នោះ ត្រូវបានចាប់ឃាត់ខ្លួន និងរង់ចាំការ
កាត់ទោសទៅតាមផ្លូវច្បាប់ បន្ទាប់ពីពួកគេបានលួចរត់ពន្ធគ្រឿងញៀនខុសច្បាប់ ដែលមា
នតម្លៃដ៏មហិមា  ពោលគឺ មានតម្លៃដល់ទៅ  ៧០៨ លានដុល្លារឯណោះ  ស្របពេលដែល
គ្រឿងញៀនទាំងអស់ មានទម្ងន់ដល់ទៅជាងកន្លះតោន។

យ៉ាងណាមិញ បើយោងតាមសម្តីមន្រ្តីផ្លូវការមកពីស្នងការប៉ូលីសជាតិអូស្រា្តលី លោកTony
Negus  បានអោយដឹងថា  នេះគឺជាប្រតិបត្តិការដ៏ក្តៅគគុក   ខណៈតាមប្រមាញ់ក្រុមរត់ពន្ធ
គ្រឿងញៀនមួយក្រុមនេះ   ខណៈដែលនាំចូលពីប្រទេសចិន  តាមរយៈការបង្កប់នៅក្នុងកា
ប៉ាល់ ហើយវាគឺជាការរត់ពន្ធគ្រឿងញៀន ដែលមានតម្លៃជាសាច់ប្រាក់ និងទម្ងន់ច្រើនជាង
គេបង្អស់នៅក្នុងប្រវត្តិសាស្រ្ត ។  ហើយបើនិយាយពីជនជាប់ចោទទាំង  ៣ រូបនោះវិញ និង
ត្រូវប្រឈមមុខ   មុខតុលាការនាថ្ងៃព្រហស្បត្តិ៍ខាងមុខនេះ ខណៈពេលដែលពួកគេទាំង ៣
នាក់ អាចនឹងជាប់ពន្ធនាគារអស់មួយជីវិត និងពិន័យជាសាច់ប្រាក់ ជាង១លានដុល្លារអូស្រ្តា
លីផងដែរ៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖​ អាស៊ីវ័ន

Australian Federal Police Commissioner
Australian Federal Police Commissioner
Australian Federal Police Commissioner
Australian Federal Police Commissioner
Australian Federal Police Commissioner

Tags: international news strange entertainment