ព័ត៌មានអន្តរជាតិ ៖ រញ្ជួយដី ដែលមានកំលាំងដល់ទៅ ៦,១ រ៉ិចទ័រ បានអង្រួនប្រទេសឥណ្ឌូ
នេស៊ី កាលពីថ្ងៃអង្គារម្សិលមិញ បណ្តាលអោយមនុស្ស ៦ នាក់ស្លាប់យ៉ាងអណោចអធម
ស្របពេលដែលច្រើនជាង ២០០ នាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់ និងស្រាល ខណៈ
ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនត្រូវបានខូចខាតផងដែរ នេះបើតាមការដកស្រង់អត្ថបទផ្សាយ
ពីគេហទំព័រសារព័ត៌មានបរទេស CNN ។
លើសពីនេះ បើយោងតាមសម្តីលោក Sutopo Purwo Nugroho ជាអ្នកនាំពាក្យមកពីភ្នាក់
ងារគ្រោះមហន្តរាយជាតិ បានអោយដឹងថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតភាគ
ច្រើន គឺមកពីស្រុក Bener Meriah ស្របពេលដែលមនុស្ស ២ នាក់ផ្សេងទៀត ក៏កំពុងតែ
បន្តការបាត់ខ្លួននៅឡើយ។
អ្នកនាំពាក្យដដែលរូបនេះបន្ថែមថា ក្រុមប្រជាពលរដ្ឋ បានរត់ចេញពីលំនៅស្ថានរបស់ខ្លួន
ខណៈពេលដែលមានគ្រោះរញ្ជួយដី អង្រួនកោះស៊ូម៉ាត្រាមួយនេះ ដោយឡែកក្រុមប្រជា
ពលរដ្ឋ មួយចំនួនស្ទាក់ស្ទើរ ក្នុងការវិលត្រលប់មកលំនៅស្ថានវិញ បន្ទាប់ពីមានការភ័យ
ខ្លាច អំឡុងពេលនៃការកើតមានឡើងនូវគ្រោះធម្មជាតិមួយនេះ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ CNN