ស្បែកសស្រស់ស្អាត គឺជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប ជាពិសេស សំរាប់ស្រ្តី ភាគច្រើន
ចង់ទទួលបាននូវស្បែកសម៉ដ្ឋ ភ្លឺរលោង និង តឹងណែន។ តើវិធីអ្វី ដែលស្រ្តីទាំងអស់ចូលចិត្ត
ប្រើប្រាស់ដើម្បីទទួលបាននូវស្បែកស? ខាងក្រោមនេះ យើងសូមណែនាំអ្នកនូវវិធីងាយៗ ១
ចំនួន ដែលអាចជួយឱ្យស្បែកសម៉ដ្ឋ និងតឹងណែន បានដោយវិធីងាយៗ តាមបែបធម្មជាតិ។
ប៉េងប៉ោះ៖ ផ្លែប៉េងប៉ោះគឺជាប្រភពដ៏ប្រសើរបំផុតនៃការប្រឆាំងនឹងការចាស់ជាងវ័យ។ សារ
ធាតុ lycopene អាចជួយការពារស្បែក របស់អ្នកឱ្យនៅក្មេងជាងវ័យ និង ការពារស្បែកខូចពី
ពន្លឺព្រះអាទិត្យ។
សូមអ្នកចំអិនផ្លែប៉េងប៉ោះ ធ្វើជាអាហារប្រចាំថ្ងៃ របស់អ្នកដើម្បីទទួលទានគឺ ប្រសើរជាងអ្នក
ទទួលទាននៅឆៅ។ ទទួលទានបែបនេះ អាចជួយការពារស្បែករបស់អ្នក ឱ្យនៅស្ថិតឋេរ ស
ម៉ដ្ឋ និង ភ្លឺរលោង បានយ៉ាងមានប្រសិទ្ធិភាព។
ដំឡូងបារាំង (Sweet Potatoes)៖ មានផ្ទុកនូវសារធាតុវីតាមីន C យ៉ាងច្រើនដែលអាចជួយ
ផលិតផលសរសៃទឹកប្រូតេអ៊ីន ហើយប្រូតេអ៊ីន អាចជួយកាត់បន្ថយភាពជ្រួញនៅលើស្បែក
មុខ និង ជួយធ្វើឱ្យស្បែកទន់ស ភ្លឺរលោងបានយ៉ាងឆាប់រហ័ស។
ផ្លែល្ហុង៖ គឺជាប្រភពផ្លែឈើ ដ៏ល្អបំផុតសម្បូរទៅដោយវីតាមីន C ដែលអាចជួយការពារកោ
សិកាស្បែកប្រឆាំងនឹង ស្បែកខូចពីកំដៅព្រះអាទិត្យ និង ជួយជួសជុលស្បែកខូចឱ្យមានស
ភាពជាធម្មតាវិញ។ ផ្លែល្ហុង ក៏មានផ្ទុកនូវ សារធាតុ enzyme papain ដែលអាចជួយចិញ្ចឹម
គាំទ្រស្បែក របស់អ្នកឱ្យមានសុខភាពល្អ កំចាត់កោសិកាស្បែកងាប់ ជំនួសវិញនូវស្បែកស
ទន់ និង តឹងណែន បានដោយធម្មជាតិ។
ដូច្នេះ ដើម្បីទទួលបាននូវស្បែកសម៉ដ្ឋ ភ្លឺរលោង និង តឹងណែន ស្រស់ស្អាត និង មានសុខ
ភាពស្បែកល្អ ទំាងអស់គ្នា សូមទទួលទានប្រភេទផ្លែឈើខាងលើធ្វើអាហារប្រចាំថ្ងៃ បន្ទាប់
ពី ការទទួលទានបាយរួច៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies