CamNews

តារា 

Ashton Kutcher ដើរតួជា Steve Jobs

តារាសំដែងប្រុស Ashton Kutcher នឹងដើរតួជា Steve Jobs អតីតអគ្គនាយកប្រតិបត្តិ
របស់ក្រុមហ៊ុនកុំព្យូទ័រ Apple ដែលបានទទួលមរណភាពកាលពីខែតុលា ឆ្នាំ ២០១១
ដោយជម្ងឺមហារីក។

Ashton Kutcher អាយុ ៣៤ឆ្នាំ​នឹងដើរតួជាលោក Steve Jobs អតីតអគ្គនាយកប្រតិបត្តិ
របស់ក្រុមហ៊ុនកុំព្យូទ័រ Apple នៅក្នុងខ្សែភាពយន្ដដែលនិយាយអំពីជីវិត"មានឥទ្ធិពល"
ដ៏ល្បីឈ្មោះក្នុងវិស័យបច្ចេកវិទ្យា។

តាមគម្រោង ខ្សែភាពយន្ដនេះនឹងមានឈ្មោះថា Jobs ដែលត្រូវបានក្រុមហ៊ុនភាពយន្ដ
ឯករាជមួយផលិត ក្រោមការនិពន្ធរបស់ Matt Whiteley និងដឹកនាំរឿងដោយ Joshua
Michael Stern។

Jobs គឺជាខ្សែភាពយន្ដដែលនិយាយអំពីជីវិតរបស់អតីតអគ្គនាយកប្រតិបត្តិរបស់ក្រុម
ហ៊ុនកុំព្យូទ័រ Apple ចាប់តាំងពីលោកបានក្លាយជាពុទ្ធបរិស័ទ រហូតដល់ពេលគាត់ចាប់
ផ្ដើមចូលប្រឡូកក្នុងវិស័យបច្ចេកវិទ្យា ហើយក្រោយមកក៏បានក្លាយជាអ្នកបង្កើតក្រុម
ហ៊ុន Apple Computer។

ជាមួយនឹងតួអង្គនេះ Ashton Kutcher ដែលជាអតីតស្វាមីរបស់ Demi Moore មានសង្ឃឹម
ថានឹងទទួលបានការគាំទ្រច្រើនពីអ្នកស្រឡាញ់វិស័យភាពយន្ដ។

Ashton Kutcher ត្រូវបានគេស្គាល់តាមរយៈខ្សែភាពយន្ដមួយចំនួនរបស់ហូលីវូដ ពិសេស

គឺខ្សែភាពយន្ដបែបកំប្លែងមនោសញ្ចេតនា ដូចជារឿង ust Married, What Happens in
Vegas, Valentine's Day, No Strings Attached, New Year's Eve ។ល។

ក្នុងរយៈពេលចុងក្រោយនេះ អាជីពរបស់ Ashton Kutcher មិនត្រូវបានអ្នកគាំទ្រយកចិត្ត
ទុកដាក់ដូចទៅនឹងរឿងផ្ទាល់ខ្លួនរបស់គាត់។ រឿងអាស្រូវស្នេហាជាមួយនឹងនារីជានិស្សិត
ម្នាក់បានធ្វើអោយ Ashton Kutcher ត្រូវជួបបញ្ហាដោយសារតែប្រពន្ធសុំលែងលះ បន្ទាប់
ពីបានរស់នៅជាមួយគ្នាអស់រយៈពេលជាង ៧ឆ្នាំ៕

ដោយ ៖​ សូរីយ៉ា
ប្រភព ៖  News

 


Tags: Ashton Kutcher Steve Jobs film hollywood