(អាមេរិក)៖ ទីប្រឹក្សាជាន់ខ្ពស់ និងជាមនុស្សដ៏សំខាន់មួយរូបបន្ទាប់ពី Steve Jobs គឺលោក Bill Campbell បានទទួលមរណភាព ក្នុងវ័យ ៧៥ឆ្នាំ ដោយសារជំងឺមហារីក នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Apple Insider នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦។
លោក Campbell បានចូលបម្រើការងារនៅក្នុងក្រុមហ៊ុន Apple តាំងពីឆ្នាំ១៩៨៣ ក្នុងនាមជាអនុប្រធានទីផ្សារ ប៉ុន្តែក្រោមមក ដោយសារតែសមត្ថភាពរបស់គាត់ខ្លាំង ទើបលោក Steve Jobs បិតាស្ថាបនិក Apple តែងតាំងគាត់ជាទីផ្សារ និងជាសមាជិកក្រុមប្រឹក្សាភិបាល។
នៅក្នុងក្រុមហ៊ុន Apple លោក Campbell ក៏ត្រូវបានគេទទួលស្គាល់ថា ជា «គ្រូបង្វឹក» មួយរូប ដែលតែងតែផ្ដល់ប្រឹក្សាយោបល់ល្អៗ ក្នុងការអភិវឌ្ឍន៍ និងជំរុញឲ្យ Apple ឆ្ពោះទៅមុខប្រកបដោយភាពរីកចម្រើន។
គួរបញ្ជាក់ផងដែរថា លោក Campbell ជាមនុស្សជំនិត និងជាទីផ្សារដ៏សំខាន់របស់លោក Steve Jons ក្នុងការដឹកនាំក្រុមហ៊ុន Apple ហើយ Steve Jobs ក៏តែងតែទទួលយក និងអនុវត្តតាមយោបល់របស់លោក Campbell ផងដែរ ដោយក្នុងនោះ ការផលិត iPhone ដ៏មានចំណែកនៃគំនិតរបស់ Campbell ដែរ៕
មានការល្បីតៗគ្នាថា LG បាននិងកំពុងធ្វើការផលិតស្មាតហ្វូនបត់(rollable) ពេលណាមួយនៅឆ្នាំនេះ ដូច្នេះ យើងមានក្ដីរំភើបណាស់.......
ក្រុមហ៊ុន Microsoft បានធ្វើទំនើបកម្មកម្មវិធី Word និង Excel របស់ខ្លួនសម្រាប់ iPad ដោយភ្ជាប់មកជាមួយមុខងារពិសសេសៗ .......