CamNews

ទូរស័ព្ទ 

ពាក្យ​ចុងក្រោយ​របស់ Steve Jobs៖ អាន​ទៅ អ្នកនឹង​លែង​មាន​ចិត្ត​លោភលន់

(​អាមេរិក​)៖ លោក Steve Jobs ត្រូវបាន​គេ​ប្រសិទ្ធិ​នាម​ឲ្យ​ថា ជា​បិតា​ស្ថាបនា​ក្រុមហ៊ុន Apple និង​ជា​បុគ្គល​ដ៏​អស្ចារ្យ​មួយរូប​នៅក្នុង​ពិភពលោក ប៉ុន្តែ​គួ​រឲ្យស្លាប់ លោក​បាន​លាចាក​លោក​បាត់ទៅហើយ​។​

​ខាងក្រោម​នេះ​គឺ​ជា​សំដី​ចុងក្រោយ​របស់​លោក Steve Jobs ដ៏​មាន​តម្លៃ​បំផុត ដែល​ធ្វើឲ្យ​មនុស្ស​គ្រប់​គ្នា​កែប្រែ​ចិត្តគំនិត​ក្រោយពេល​អាច​រួច​។​

​នេះ​ជា​ពាក្យ​ចុងក្រោយ​របស់ Steve Jobs៖ ខ្ញុំ​បាន​ឈាន​មកដល់​ចំណុច​កំពូល​នៃ​ភាពជោគជ័យ​ក្នុង​ពិភព​ជំនួញ​។ នៅ​ក្នុង​ក្រសែភ្នែក​អ្នកដទៃ ជីវិត​របស់​ខ្ញុំ ជា​គំរូ​មួយ​នៃ​ភាពជោគជ័យ​។ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ ក្រៅពី​ជីវិត​ការងារ ខ្ញុំ​មាន​សេចក្តីសុខ​តិចតួច​ប៉ុណ្ណោះ​នៅក្នុង​ជីវិត​។ ហើយ​នៅ​ទីបញ្ចប់ ទ្រព្យសម្បត្តិ​គឺ​គ្រាន់តែ​ជា​ការពិត​មួយ​នៃ​ជីវិត ដែល​ខ្ញុំ​បានកំណត់​ទុក​រហូត​មក​។​

​ក្នុងខណៈ​ពេល​នេះ ខ្ញុំ​កំពុង​ទម្រេត​ខ្លួន​នៅ​លើ​គ្រែ​អ្នកជំងឺ ហើយ​រំ​ឮ​ក​ពី​ជីវិត​របស់​ខ្ញុំ​ទាំងមូល​ឡើងវិញ​។ ខ្ញុំ​ភ្ញាក់រ​ឮ​កថា រាល់​ភាពទទួលស្គាល់​ពី​អ្នកដទៃ និង​ទ្រព្យសម្បត្តិ​ទាំងអស់ ដែល​ខ្ញុំ​តែង​មាន​មោទនភាព​ខ្លាំង​បំផុត​កន្លងមក បាន​សាបរលាប​បន្តិច​ម្តងៗ ហើយ​ប្រែជា​ខ្សោះ​អស់ន័យ នៅ​ចំពោះមុខ​សេចក្តី​មរណៈ ដែល​កំពុងតែ​កើតមាន​ឡើង​ខាងមុខនេះ​។​

​នៅក្នុង​ស្បៃ​អន្ធការ​ដ៏​ខ្មៅ​ងងឹត ភ្នែក​ទាំង​គូ​របស់​ខ្ញុំ សម្លឹង​មើល​ទៅ​កាន់​ភ្លើងពណ៌​បៃតង​ពី​ជ្រុង​ម្ខាង​នៃ​ម៉ាស៊ីន​ទ្រាំទ្រ​ ជីវិត ហើយ​ឮ​ស្នូរ​រហ៊ឹមៗ​នៃ​រលក​សំឡេង​មេកានិច​។ ខ្ញុំ​មាន​អារម្មណ៍​ថា ដង្ហើម​នៃ​យមរាជ​កាន់តែ​ខិត​មក​ជិត​ដល់​ហើយ​…​។ ឥឡូវ​នេះ​ទើប​ខ្ញុំ​ដឹង​ថា នៅពេលដែល​យើង​រក​បាន​ទ្រព្យសម្បត្ដិ​សមល្មម​នឹង​បន្ត​ជីវិត​រស់នៅ​ហើយ​នោះ យើង​គួរតែ​បន្ត​ស្វះស្វែង​រក​របស់​ផ្សេងទៀត ដែល​មិន​ទាក់ទង​ទៅនឹង​ភោគ​សម្បត្ដិ​ទាំងនោះ​… គួរតែ​ជា​អ្វីមួយ​ដែល​សំខាន់​ជាង​ហ្នឹង​… ប្រហែល​ជា​ទំនាក់ទំនង​ស្នេហា​, សិល្បៈ​, ឬ​មួយ​ជាក្តី​សុបិន្ត​ដែល​យើង​មាន​ពី​វ័យក្មេង​មក​… ការ​ប្រមាញ់​រក​ទ្រព្យសម្បត្តិ​មិនចេះ​ឆ្អែតឆ្អន់ គឺមាន​តែ​អូសទាញ​មនុស្ស​ឲ្យ​ធ្លាក់ខ្លួន​ចូល​ទៅក្នុង​ភាព​អន្តរាយ​ ទ្រុឌទ្រោម​នៃ​សុខភាព​ដូចជា​ខ្ញុំ​ប៉ុណ្ណោះឯង​។​

​ព្រះ​ជា​ម្ចាស់​បាន​ប្រទាន​ឲ្យ​យើង​នូវ​សតិសម្បជញ្ញៈ ដើម្បី​ឲ្យ​យើង​មាន​សេចក្ដីស្រឡាញ់​នៅក្នុង​បេះដូង​របស់​មនុស្ស​រាល់​គ្នា មិនមែន​ជា​ការ​បំភ័ន្ត​ដែល​បង្ករ​ឡើង​ដោយ​ទ្រព្យសម្បត្តិ​នោះទេ​។ ទ្រព្យសម្បត្តិ​ដែល​ខ្ញុំ​មាន​ទាំង​ប៉ុន្មាន​ក្នុង​ជីវិត ខ្ញុំ​មិន​អាច​នាំ​យក​ជាប់​ខ្លួន​រហូត​ទេ​។ អ្វី​ដែល​ខ្ញុំ​អាច​យក​ទៅ​ជាមួយ​បាន​គឺមាន​តែ​អនុស្សាវរីយ៍ ឬ​ការចងចាំ​ដែល​បាន​មក​ឲ្យ​ដោយ​សេចក្ដីស្រឡាញ់​ប៉ុណ្ណោះ​។ នោះ​ហើយ​គឺជា​ទ្រព្យសម្បត្ដិ​ដ៏​ពិតប្រាកដ​ដែល​នឹង​នៅ​ជាមួយ​អ្នក​, អមដំណើរ​អ្នក​, ហើយ​ឲ្យកម្លាំង​ដល់​អ្នក និង​ជា​ពន្លឺ​បំភ្លឺ​អ្នក​ឲ្យ​បន្តដំណើរ​ទៅមុខទៀត​។​

​សេចក្ដីស្រឡាញ់​អាច​ធ្វើដំណើរ​បាន​រាប់ពាន់​យោជន៍​។ ជីវិត​គ្មាន​ដែន​កំណត់​នោះ​ទេ​។ ចូរ​ទៅ​កន្លែង​ដែល​អ្នក​ចង់​ទៅ​។ ឡើង​ឲ្យដល់​កម្ពស់​ដែល​អ្នក​ចង់​ឈានទៅដល់​។ អ្វី​ទាំងអស់​គឺ​ស្ថិតនៅ​ក្នុង​បេះដូង និង​កណ្តាប់ដៃ​របស់​អ្នក​ហើយ​។ តើ​គ្រែ​អ្វី​ដែល​ជា​គ្រែ​ដ៏​មាន​តម្លៃ​ថ្លៃ​បំផុត​នៅក្នុង​ពិភពលោក​? – នោះ​គឺ «​គ្រែ​អ្នកជំងឺ​»…

​អ្នក​អាច​ជួល​នរណា​ម្នាក់​ឲ្យ​បើករថយន្ត​ឲ្យ​អ្នក​, ឲ្យ​រក​ប្រាក់​សម្រាប់​អ្នក​, ប៉ុន្តែ​អ្នក​មិន​អាច​ជួល​នរណា​ម្នាក់​ឲ្យមក​ឈឺ​ជំនួស​អ្នក​ទេ​។​

​ទ្រព្យសម្បត្ដិ​ដែល​បាត់បង់​ទៅ​ហើយ​អាច​រក​មក​វិញ​បាន​។ ប៉ុន្តែ​មាន​របស់​ម្យ៉ាង​ក្នុង​លោក​យើង​នេះ​ដែល​យើង​គ្មាន​ថ្ងៃរ​កវា​មកវិញ​ បាន​ទេ​នៅ​ពេល​ដែល​វា​បាត់បង់ – នោះ​គឺជា «​ជីវិត​»​។​

​នៅពេលដែល​មនុស្ស​ម្នាក់​ចូលទៅ​ក្នុង​បន្ទប់វះកាត់ គេ​នឹង​ភ្ញាក់ខ្លួន​ថា នៅ​មាន​សៀវភៅ​មួយ​ក្បាល​ដែល​គេ​មិនទាន់​បាន​អាន​ចប់ - នោះ​គឺជា «​សៀវភៅ​នៃ​ជិវិត​ដ៏​មាន​សុខភាព​ល្អ​»​។​

​មិន​ថា​ឈុត​ឆាក​មួយណា​នៃ​ជីវិត​ដែល​យើង​កំពុង​តែ​ស្ថិតនៅ​ឥឡូវ​នេះ​ទេ​, ជាមួយនឹង​ពេលវេលា យើង​នឹង​ប្រឈម​មុខ​នូវ​ថ្ងៃ​មួយ​ដែល​វាំងនន​ជីវិត​របស់​យើង​បិទ​ធ្លាក់ចុះ​ មក​ក្រោម​ជាមិនខាន​។​

​ដូច្នេះ ចូរ​សាង​កំណប់​ស្នេហ៍​សម្រាប់​ក្រុមគ្រួសារ​អ្នក​, ស្នេហា​ដ៏​បរិសុទ្ធ​សម្រាប់​ដៃគូរ​ជីវិត​របស់​អ្នក និង​សេចក្ដីស្រឡាញ់​ចំពោះ​មិត្តភក្តិ​របស់​អ្នក​…
«​មើលថែ​ខ្លួនឯង​ឲ្យបាន​ល្អ​…! …​ស្រឡាញ់​មនុស្ស​ជុំវិញ​ខ្លួន​ឲ្យបាន​ច្រើន​!»

​គួរ​បញ្ជាក់​ផង​ដែរ​ថា លោក Steve Jobs បាន​ឈ្មោះ​ពេញ​ថា Steven Paul Jobs បាន​កើត​នៅ​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​១៩៥៥ និង​បាន​ស្លាប់​នៅ​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១១ ក្នុង​វ័យ ៥៦​ឆ្នាំ ដោយ​ជំងឺមហារីក​លំពែង​៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Apple Tim Cook iPhone 6s iPhone 6s plus Ipad Pro Apple TV Smart TV Steve Jobs