CamNews

ទូរស័ព្ទ 

ក្តៅៗពីអាមេរិក ៖ FBI ផ្ទុះសង្គ្រាមជាមួយ Apple ពីរឿង Unlock ទូរស័ព្ទ iPhone របស់ភារវជន

ព័ត៌មានបច្ចេកវិទ្យា ៖ រយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ រឿងក្តីបច្ចេកវិទ្យា កំពុងតែកើនឡើង កំដៅកាន់តែក្តៅឡើងៗ រវាង FBI និង ក្រុមហ៊ុន Apple  នោះ គឺ ​ ប្រធានបទក្តៅ ដែល FBI តម្រូវឲ្យ ក្រុមហ៊ុន Apple ជួយសម្រួលដល់បញ្ហាបច្ចេកទេស ក្នុង    ការ ជួយដោះលេខកូដសម្ងាត់ របស់​ជន​ល្មើស​ដែល​បាន​បង្ករ​ការ​បាញ់រះ​សម្លាប់​មនុស្ស​១៤​នាក់​ នៅ​ក្រុង San Bernardino ​កាល​ពី​ដើម​ខែ​ធ្នូ​ឆ្នាំ​២០១៥។


សេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា ជនល្មើសដែលជាភារវកររូបនោះមានឈ្មោះថា Syed Rizwan Farook ។ Farook និងភរិយា ទាំង ២ បានវាយប្រហារ  សកម្មភាព  ភារវកម្ម បាញ់រះសម្លាប់មនុស្ស ដល់ទៅ ១៤ នាក់ មុនពេលមន្រ្តីប៉ូលីស ប្រចាំ តំបន់   កើតហេតុ បាញ់សម្លាប់អ្នកទាំង ២ ។ ក្រោយ មកទៀត ខណៈក្រុមការងារ FBI   បើកការ  ស៊ើប អង្កេត ឯករាជ្យពាក់ព័ន្ធ នឹងសំណុំរឿង  ភារវកម្ម លើកនេះ ក៏ឈានទៅដោយ ការ   ស្នើសុំ ជំនួយបច្ចេកទេស  ពីក្រុមហ៊ុន Apple អោយជួយសម្រួល ដល់ការដោះលេខកូដសម្ងាត់ទូរស័ព្ទ   របស់ជនល្មើស តែត្រូវបានក្រុមហ៊ុន Apple បដិសេធ ដោយ បានលើកឡើងឲ្យដឹងថា ខ្លួនមិនគួរ ត្រូវបានគេបង្ខំអោយនាំមកនូវភាពទន់ខ្សោយប្រព័ន្ធសុវត្ថិភាព ទូរស័ព្ទដៃរបស់ខ្លួនឡើយ ។


គួររំឮកថា កន្លង​មក​ក្រុមហ៊ុន​ Apple ​បាន​បដិសេធ ​មិន ​ព្រម​ផ្តល់​ជំនួយ​អ្វី​ទាំងអស់ ​ដោយ​បាន​ដោះ សារ​ថា​ ការ​ជួយ​ដោះលេខ​សម្ងាត់​ទូរស័ព្ទ​iPhone ​គឺ ​ មាន ​ន័យ​ថា ​ក្រុមហ៊ុន​ត្រូវ​ផលិត​កម្មវិធី​ថ្មីមួយ ​ដើម្បី​ដោះ​លេខ​សម្ងាត់​នេះ។ ដូច្នេះ ​បើ​កម្មវិធី​នេះ​ ធ្លាក់​ទៅ​ក្នុង​ដៃ​ជន​ខិលខូច ​ ពួក​គេ​នឹង​អាច​ប្រើវា ​ដើម្បី​ទាញ​យក​ទិន្ន័យ​របស់​អ្នក​ប្រើប្រាស់ ​iphone ​ទាំងអស់ ​បាន​ជាក់​ជា​ពុំខាន។ លោក Tim Cook ​ នាយក​ក្រុមហ៊ុន ​Apple ​ ធ្លាប់​បាន​និយាយ​កាល​ពី​ដើម​សប្តាហ៍​នេះ​ថា ​ រដ្ឋាភិបាល​បាន​ទាមទារ​នូវ​អ្វី​ដែល​ក្រុមហ៊ុន​មិន​អាច​ធ្វើបាន ​ហើយ​នេះ​ជា ​កាតព្វកិច្ច​របស់​ក្រុមហ៊ុន​ ដែល​ត្រូវ​ការពារ​ទិន្ន័យ​របស់​អតិថិជន​ប្រើប្រាស់ ​iPhone ​ទាំងអស់។ ច្រើនជាងនេះទៅទៀត ក្រុម ​FBI​ ​ក៏​ចង់​សុំ​ឲ្យ ​​Apple​ បញ្ឈប់​តួនាទី​លប់​ទិន្ន័យ​ក្នុង​ទូរស័ព្ទ​iPhone​ ក្នុង​ករណី​ដែល​មាន​ការ​ប៉ុនប៉ង​វាយ​បញ្ចូល​លេខ​សំងាត់​ខុស​ច្រើន​ដង​ពេក៕


 

ប្រែសម្រួលដោយ ៖ តារា

ប្រភព ៖ BBC /Telegraph


Tags: Apple Tim Cook iPhone 6s iPhone 6s plus Ipad Pro Apple TV Smart TV Steve Jobs FBI