ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ របស់ទំព័រសារព័ត៌មានស្កាយ
ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅ បានគូសបញ្ជាក់អោយដឹងថា ស្រ្តីជាម្តាយ
ចិត្តអប្រិយ៍ម្នាក់ ត្រូវបានរកអោយឃើញថា បានដុតសាកសពកូនស្រីតូច វ័យ ២ ឆ្នាំរបស់ខ្លួន
នៅក្នុងកាដុងមួយ បន្ទាប់ពីនាងមានភាពភ័យខ្លាច ថាអាចនឹងបាត់បង់សិទ្ធិចិញ្ចឹមកូនដទៃៗ
ទៀត បើសិនណាក្រុមភ្នាក់ងារមានសមត្តកិច្ច ពិតជាបានរកឃើញមែននោះ ថាកូនស្រីរបស់
នាងស្លាប់។
គួរបញ្ជាក់ផងដែរថា ស្រ្តីជាម្តាយរូបនោះ មានឈ្មោះ Veronica Herrera វ័យ ២៩ ឆ្នាំជាពលរដ្ឋ
រស់នៅរដ្ឋ Idaho ភាគពាយព្យ សហរដ្ឋអាមេរិក រីឯកូនស្រីតូចវ័យ ២ ឆ្នាំដែលបានស្លាប់បាត់
បង់ជីវិត ដោយសារតែការលោតចុះពីកៅអី និ ងបានបុកជាមួយនឹង ម៉ាស៊ីនកំដៅ រហូតដល់
ថ្នាក់ស្លាប់ ដោយសារតែរបួសក្បាលធ្ងន់ធ្ងរពេក ខណៈពេលដែលក្រោយមក ត្រូវបានម្តាយ
យកសាកសពទៅដុតនោះ មានឈ្មោះ Nakita ។
បន្ទាប់ពីមានការតាមដាន ស៊ើបអង្កេត និង បានរកឃើញថា ស្រ្តីជាម្តាយរូបនេះ បានធ្វើរឿង
ដែលមិនគួរ អោយជឿមួយនេះនោះ ក៏បានឈានទៅដល់ការចាប់ឃាត់ខ្លួន និង រង់ចាំផ្តន្ទា
ទោសទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ស្កាយ