CamNews

កីឡា 

ចង់ដឹងទេថា មួយព្រឹត្ដិការណ៍ រវាង Floyd នឹងប៉ាក់គីអៅ កាស៊ីណូ MGM Grand Hotel រកចំណូលបានប៉ុន្មាន?

ព័ត៌មានកីឡា៖ ព្រឹត្ដិការណ៍ដ៏កក្រើកពិភពលោកនៃការប្រកួតគ្នាប្រចាំសតវត្ស៍រវាង​ ប៉ាក់គីអៅ នឹង Floyd ​កាលពីថ្ងៃទី ៥ ខែឧសភាកន្លងទៅនេះ បានធ្វើ សណ្ឋាគារ និងកាស៊ីណូ MGM Hotel រកចំនូលបានរហូត​ដល់ រាប់ពាន់លានដុល្លារ ។ 

ភាពអស្ចារ្យដែលមិនធ្លាប់មានទាល់តែសោះកន្លងមកប្រចាំ កាស៊ីណូ MGM Grand Hotel ដែលអាច រកចំណូលបានដល់ទៅ  ១,២០០,០០០,០០០ ដុល្លារ ក្នុងមួយព្រឹត្ដិការណ៍ ប៉ាក់គីអៅ នឹង Floyd ។ របាយការណ៍បាន​ទើបតែចុះបង្ហាញកាលពី ថ្ងៃសុក្រសប្ដាហ៍មុនថា ចំនួនដែលអាចរកបាននេះ ស្មើរនឹងចំនួនសរុប​៣ ដងនៃការរកបានប្រចាំព្រឹត្ដិការណ៍ធំៗកន្លងមក ដោយការប្រកួត កីឡាករផ្សេងៗ។ 

គូសបញ្ជាក់ផងដែរថា សម្រាប់ការចូលទស្សនាការប្រកួតនេះ បរិមាណតម្លៃកៅអីមួយចំនួន អាច ឈាន​ឡើងដល់ជាង ១០០,០០០ដុល្លារ ហើយតម្លៃទាបបំផុត អាចឈានដល់ ៥,០០០ ដុល្លារ ។ 

សម្រាប់កីឡាករទាំងពី ក្រោយពីបូកសរុបទឹកប្រាក់រៀងខ្លួន គឺ Floyd រកចំណូលបាន ៤៨០ លានដុល្លារ និង ប៉ាក់គីអៅ រកបាន ២៨០ លានដុល្លារ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ boxingscene


Tags: boxing news Manny Pacquiao Floyd