ប៉េកាំង៖ ធនាគារមួយនៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន បានធ្វើការឃោសនាទាក់ ទាញអតិថិជនជាច្រើនដោយ លើកឡើងថា ធនាគារនឹងផ្តល់ប្រាក់គ្រប់គ្រាន់សម្រាប់អតិថិជនណា ដែលអាចបរិច្ចាគទឹកកាមឲ្យបានទៀងទាត់តាម តម្រូវការរបស់ធនាគារ ហើយគេនឹងទទួលបានប្រាក់ដើម្បីទិញទូរសព្ទ iPhone 6 ដែលមានតម្លៃប្រមាណ $900 នៅទី នេះ ។
បុគ្គលិកធនាគារម្នាក់ប្រាប់អតិថិជនថា ពួកគេមិនចាំបាច់លក់ក្រលៀនយកលុយទិញ iPhone ទេ គ្រាន់តែអ្នកអាចផ្តល់ ស្ពែម (ទឹកកាម) ក៏អាចបានប្រាក់ប្រហែល $1000 យកទៅទិញទូរសព្ទបានដែរ ។ ពីដំបូងអតិថិជនដែលយល់ព្រម បរិច្ចាគស្ពែម ត្រូវពិនិត្យសុខភាពជាមុនសិន ប្រសិនបើល្អនោះ គេនឹងត្រូវមកបរិច្ចាគវាឲ្យបានទៀងទាត់តាមការប្រាប់ របស់បុគ្គលិកធនាគាររហូតដល់អាចទទួលបានប្រាក់ $1000 ដើម្បីទិញទូរសព្ទ iPhone 6 ១គ្រឿងទៅតាមតម្រូវការ របស់ខ្លួន ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល