CamNews

ព័ត៌មានអន្តរជាតិ 

១៦ នាក់ស្លាប់ ក្រោយវាយប្រហារ ភារវកម្ម​ គប់គ្រាប់បែក ចូលភោជនីយដ្ឋាន ក្រោមដី

ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ ជនរងគ្រោះ ១៦ នាក់ បានស្លាប់បាត់បង់   ជីវិត  នៅក្នុងទីក្រុង Cairo ប្រទេសអេហ្ស៊ីប ក្រោយពីមានការវាយប្រហារ បំផ្ទុះគ្រាប់បែក នៅក្នុង ភោជនីយដ្ឋាន មួយ កន្លែង នេះបើយោងតាមការគូសបញ្ជាក់​ពីមន្រ្តីសន្តិសុខសាធារណៈ ។


ប្រភពបញ្ជាក់អោយដឹងថា ការវាយប្រហារលើកនេះ បានកើតឡើងកណ្តាលក្រុងតែម្តងពោលនៅ តំបន់ Agouza ។ ប្រភពពីក្រសួងមហាផ្ទៃ ប្រទេស អេហ្ស៊ីប អោយដឹងថាការវាយប្រហារលើកនេះ ទំនងជាកើតឡើងទៅបាន ក្រោយពីមានជម្លោះរវាងក្រុមបុគ្គលិក និងភាគីជម្លោះ ។ សារព័ត៌មាន ក្នុងស្រុក ប្រទេស អេហ្ស៊ីប អោយដឹងថា បុរស ៣ នាក់ មុខបិទម៉ាស់ជិតនោះបានវាយប្រហារគប់ គ្រប់បែកទៅទីតាំងកើតហេតុមុននឹងភៀសខ្លួន រត់បាតស្រមោល ។  សារព័ត៌មាន  រ៉យទ័រ អោយ ដឹងថា ភោជនីយដ្ឋាន ដែលរងនូវការវាយប្រហារ គឺស្ថិតនៅជាន់  ក្រោមដី ដូច្នេះ ជាបញ្ហាប្រឈម មួយដែលមនុស្សពិបាកក្នុងការរត់គេចខ្លួន ។


ជនរងគ្រោះភាគច្រើន ស្លាប់ដោយសារតែរលាកភ្លើងខ្លាំង និងឈ្លក់ផ្សេងជាដើម ក្នុងនោះ ជនរង គ្រោះ ១៨ នាក់ផ្សេងទៀត រងរបួសធ្ងន់ និងស្រាល ។ គួរបញ្ជាក់ ទីក្រុង​ Cairoប្រទេសអេហ្ស៊ីបថ្មីៗ នេះរងនូវការវាយប្រហារជាខ្លាំង ទៅលើកងកម្លាំង សន្តិសុខ និងពលរដ្ឋ   ស៊ីវិល ពីសំណាក់ក្រុម ឧទ្ទាមរដ្ឋអ៊ីស្លាមជ្រុលនិយម ISIS ៕


 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Russia Plane crash KGL9268 Sinai Egypt