ព័ត៌មានអន្តរជាតិ ៖ ក្រុមអ្នកដំណើរ កំពុងប្រឈមនឹងការរំខានដោយការហោះហើរ បន្ទាប់ពីមានភាព បរាជ័យ ក៏ដូចជា បញ្ហាប្រព័ន្ធកុំព្យូទ័រ នៅឯមជ្ឈមណ្ឌល ត្រួតពិនិត្យអាកាសចរណ៍ ចក្រភពអង់គ្លេស
បន្ថែមពីលើនេះ ប្រភពសារព័ត៌មាន ពីទំព័រប៊ីប៊ីស៊ីអោយដឹងថា National Air Traffic Services (Nats) អះអាងអោយដឹងថា បញ្ហាបច្ចេកទេស ប្រព័ន្ធទិន្នន័យ ចេញពី ម ណ្ឌល Swanwick គឺជាមូលហេតុ ចម្បងបណ្តាលអោយកើតមានបញ្ហាលើកនេះ ។
ដោយឡែក មកទល់នឹងពេលបច្ចុប្បន្នភាព អ្វីគ្រប់យ៉ាងបានវិលទៅរកសភាពដើម ជាមួយនឹង សមត្ថ ភាពប្រតិបត្តិការពេញលេញសាជាថ្មី នេះបើយោងតាមអះអាងអោយដឹង ពី ក្រុមហ៊ុន គ្រប់គ្រងអាកា សចរណ៍ ។ យ៉ាងណាមិញ ប្រតិកម្មពីសំណាក់រដ្ឋាភិបាលបានលើក ឡើង អោយដឹងថា ករណីមាន បញ្ហាលើកនេះ គឺជារឿងមួយដែលមិនអាចទទួលយកបាន និងតម្រូវអោយមានការពន្យល់អោយបាន ល្អិតល្អន់ជាដាច់ខាន ថាតើមានកំហុសឆ្គងអ្វីកើតឡើង អោយពិតប្រាកដ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី