CamNews

កំសាន្ត 

"ខ្ញុំខ្លាចហើយលុយ" បានទស្សនាហើយ ទប់អារម្មណ៍ឈឺចាប់ មិនបាន.! (Video Inside)

ភ្នំពេញ៖ បទចម្រៀងថ្មីក្នុង VCD Vol 43 ចេញផ្សាយកាលពីពេលថ្មីៗនេះ ក្នុងផលិតកម្ម ថោន ដែលបកស្រាយ ដោយតារាចម្រៀង កំពុងតែល្បីឈ្មោះ ក្នុងស្រទាប់យុវវ័យ ខេម មានចំណងជើងថា "ខ្ញុំខ្លាចហើយលុយ" កំពុងតែទទួលបានការ ទស្សនាជាបន្តបន្ទាប់ ខណៈទាំងអត្ថន័យ និងរូបភាព ហាក់ត្រូវចិត្ត ប្រិយមិត្តអ្នកស្ដាប់ ជាពិសេសអ្នកមានស្នេហា ក្នុងគ្រាក្រ ។

"ខ្ញុំខ្លាចហើយលុយ" ត្រូវបាន គេមើលឃើញថា តួឯកស្រី បានសម្រេចចិត្តបោះបង់ចោល ក្ដីស្នេហា ដ៏កម្សត់កម្រជាមួយគ្នា កាលពីនៅជនបទ ដោយសារតែទឹកប្រាក់ និងការអូសទាញ ពីអ្នកថ្មី ពេលមកដល់ភ្នំពេញ ។ ត្រង់ចំណុចនេះហើយ បានធ្វើឲ្យអ្នកទស្សនា ហាក់ឈឺចិត្ត ក្ដុកក្ដួលជាខ្លាំង ពេលឃើញហេតុការណ៍នេះ ។

សូមប្រិយមិត្ត ទស្សនាទាំងអស់គ្នា តើមានអារម្មណ៍បែបណាដែរ ?

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh