បើតាមប្រភពសារព័ត៌មាន Dailymail ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញ
នេះ បានអោយដឹងថា ក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលគ្រឿងសំអាងស្រ្តី Victoria's Secret
ត្រូវបានឈ្មួញកណ្តាលប្តឹង ខណៈពេលដែលពួកគេបានផ្គត់ផ្គង់នូវស្រោមជើងស្រ្តី
ម៉ាកល្បី ដែលមានតម្លៃដល់ទៅ $15m ក៏ប៉ុន្តែផលិតចេញពីវត្ថុធាតុដើមថោក ។
គួរបញ្ជាក់ផងដែរថា កន្លងមកមានការប្តឹងផ្តល់រហូតឡើងដល់តុលាការម្តងរួចមកហើយទាក់ទិននឹង
បញ្ហាមួយនេះ។ មិនត្រឹមតែប៉ុណ្ណោះ មានការបញ្ជាក់អះអាងថា អ្វីដែលគេបានធ្វើការផ្សព្វផ្សាយក្នុង
ការលក់នូវផលិតផលថ្មីរបស់ខ្លួន វាមិនមានពិតប្រាកដនៅក្នុងកញ្ចប់វិចខ្ជប់នោះទេ ស្របពេលដែល
ផលិតផលលក់មានតម្លៃថ្លៃ តែផលិតផលមិនដូចជាការផ្សព្វផ្សាយក៏ដូចជាមានគុណភាពអន់ នឹង
ផលិតពីវត្ថុធាតុដើមថោកៗផងដែរ។
លើសពីនេះទៅទៀត បើយោងទៅតាមការស៊ើបអង្កេត បានបញ្ជាក់បង្ហាញអោយដឹងថា នាដើមខែ
មីនា ឆ្នាំ ២០១២ នេះ នៅឯរដ្ឋ Chicago សហរដ្ឋអាមេរិក បានរកអោយឃើញថា នៅក្នុងហ៊ាងមួយ
ដែលបានដាក់តាំងលក់ស្រោមជើងស្រ្តីម៉ាកល្បីមួយនេះ វាមិនមានផលិតផលសុទ្ធនោះទេ ពោលគឺ
ផលិតផល ដែលបានធ្វើការវិចខ្ជប់ វាខុសទាំងស្រុងពីរូបភាពដែលធ្វើការផ្សព្វផ្សាយ នឹង បានរក
អោយឃើញថា បានប្រើប្រាស់នូវវត្តុធាតុដើមថោកៗ តែបានលក់នៅក្នុងតម្លៃមួយថ្លៃទៅវិញ ។
បើតាមរបាយការណ៍បានបន្ថែមថា មកទល់នឹងពេលនេះ ការប្តឹងផ្តល់នៅតែបន្ត ខណៈពេលដែល
ភាគីចុងចោទ (Victoria's Secret) មានរយៈពេល ២១ ថ្ងៃក្នុងការឆ្លើយតបទាក់ទិននឹងបញ្ហាមួយនេះ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ Dailymail