CamNews

ព័ត៌មានអន្តរជាតិ 

ផ្អើលមើលវីដេអូ ការប្រហារជីវិត បុរសម្នាក់ស្រស់ៗ និងឃោរឃៅ បំផុត នៅមុខសាធារណជន

ព័ត៌មានអន្តរជាតិ ៖​ ក្រុមមនុស្សដែលជាអ្នកលេងប្រព័ន្ធអ៊ិនធើណេត   ក្នុងបណ្តាញទំនាក់ទំ
នងសង្គមចិន Sina បានផ្អើលចូលទស្សនាវីដេអូ     ការបាញ់សម្លាប់  ប្រហារជីវិតបុរសម្នាក់
ជាសាធារណៈ      ពីសំណាក់ក្រុមមន្រ្តី  ផ្លូវការ របស់ប្រទេសចិន  ដល់ទៅជាង ២ លានដង
ឯណោះ បើចាប់គិតពីថ្ងៃច័ន្ទមក  នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មានពីគេហទំព័រ
សារព័ត៌មានបរទេសដេលីម៉ែល។

គួររំឭកផងដែរថា វីដេអូដែលជាករណីប្រហារជីវិត បុរសជាប់ទោស ដោយធ្វើការបាញ់សម្លាប់
ជាសាធារណៈដ៏ឃោរឃៅមួយនេះ ក៏បានក្លាយជាបេក្ខភាពវីដេអូទទួលបានការទស្សនាច្រើន
បំផុតផងដែរ ក្នុងគេហទំព័រសារព័ត៌មានមួយនេះ។

ដោយឡែក     ក្រុមមនុស្សដែលឈរនៅលើកំពូលកូនភ្នំ  រង់ចាំមើលការប្រហារជីវិតដ៏ឃោរ
ឃៅមួយនេះ ជំនួសអោយភាពមិនភ័យខ្លាច  ក្នុងការមើលការសម្លាប់ស្រស់ៗនេះ  ពួកគេក៏
បានថតនឹងសកម្មភាពប្រហារជីវិតនោះផងដែរ។

គួរបញ្ជាក់ផងដែរថា  ទីភ្នាក់ងារសារព័ត៌មានមួយនេះក៏បានអះអាងបន្ថែមថា   មិនទាន់មាន
ប្រភពច្បាស់ការណ៍   ណាមួយបញ្ជាក់ពីមូលហេតុ  នៃការប្រព្រឹត្តិខុសរបស់បុរសរូបនោះទេ
ដែលនាំអោយឈានទៅដល់ការសម្លាប់ ដោយមានការប្រហារជីវិតជាសារធារណៈមួយនេះ
ដោយឡែក វីដេអូមួយនេះ  ត្រូវបានគេជឿថា  ទំនងជាថតតាំងពីឆ្នាំចុងឆ្នាំ  ២០១២ មកម្ល៉េះ
ពោលគឺ នៅក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ ២០១២ ។ ខាងក្រោមនេះ គឺជាវីដេអូ ជ្រាបកាន់តែច្បាស់
តាមដានទស្សនាបន្តិចទៅ ៖

បំរាម ៖ ហាមបុគ្គលណាមួយ មិនទាន់គ្រប់អាយុ (ក្រោម ១៨ ឆ្នាំ)ទស្សនាវីដេអូមួយ
នេះ៕

* ព័ត៌មានអន្តរជាតិ មួយចំនួនផ្សេងទៀត​ ដែលមិត្តអ្នកអានអាចនឹងមានចំណូលចិត្ត ៖

- នាវិក ១៨ នាក់ ដែលបានជាប់គាំងនៅលើកាប៉ាល់មុជទឹក ផ្ទុះឆេះនោះ បានស្លាប់បណ្តើរ
ៗហើយ (មានវីដេអូ)

- វីដេអូ បំផ្ទុះគ្រាប់បែក បន្សល់ទុកតាំងពីសម័យ សង្រ្គាមលោកលើកទី ២
- ផ្ទុះឆេះ និងលិចកាប៉ាល់មុជទឹក  ខណៈនាវិក ១៨ នាក់ នៅលើនោះ មិនដឹងថាស្លាប់ឬក៏
រស់ (មានវីដេអូ)

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖​ ដេលីម៉ែល


Tags: public execution Horrific video man killed china