CamNews

ព័ត៌មានអន្តរជាតិ 

សម្រុកទៅកន្លែងធ្លាក់យន្តហោះ MH17 កាលពីឆ្នាំមុន ដើម្បីប្រមូល ភស្តុតាង លម្អិត

ព័ត៌មានអន្តរជាតិ ៖ ក្រុមប្រតិបត្តិការស្រាវជ្រាវ និងរុករក បានចាប់ផ្តើមប្រតិបត្តិការ  របស់ខ្លួនឡើងវិញ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ នៅទីតាំងធ្លាក់យន្តហោះ របស់ក្រុមហ៊ុន   អាកាសចរណ៍ ម៉ាឡេស៊ី ជើងហោះហើរ MH17 ភាគខាងកើត ប្រទេសអ៊ុយក្រែន កាលពី   អំឡុងខែ  កក្កដា ឆ្នាំកន្លងទៅ ដោយ បានសម្លាប់មនុស្សគ្មានសល់ទាំង ២៩៨ នាក់ ។


គួរបញ្ជាក់ថា ក្រុមជំនាញអន្តរជាតិ មកពីប្រទេស Netherlands និង ម៉ាឡេស៊ី នោះ  បានទៅដល់ទីតាំង ធ្លាក់យន្តហោះ ក្នុងតំបន់ Donetsk ជាលើកដំបូង បើចាប់គិតពីថ្ងៃយន្តហោះធ្លាក់ ជិត ១ឆ្នាំកន្លងមកនេះ សរុបរួម ចំនួនអ្នកស៊ើបអង្កេត    ផ្លូវការ មានដល់ទៅ ៣០ នាក់ គ្រោង  នឹង  ចំណាយពេល ពី ២ ទៅ ៣ សប្តាហ៍ ក្នុងការស្រាវជ្រាវ រកភស្តុតាងជាក់ស្តែង ពីកន្លែងធ្លាក់យន្តហោះ រួមមានដូចជា របស់របសអ្នក ប្រើប្រាស់ ក៏ដូចជា សពមនុស្សជាដើម ។ លោក Michael Marshal សមាជិក  ម្នាក់ នៃក្រុមស្រាវជ្រាវ ក៏​ដូចជា តាមដានស៊ើបអង្កេត មកពីប្រទេស ហូឡង់ ទទួលបន្ទុក ខាង    បញ្ជាក់អត្តសញ្ញាណសាកសព នោះអោយដឹងថា ៖ ជារួម សាកសពមនុស្ស ចំនួន ២៩៦ នាក់ហើយ ត្រូវ បានបញ្ជាក់អត្តសញ្ញាណ នៅ ឡើយតែ ២ នាក់ទៀតនោះទេ ។

គួររំឮកថា តំបន់ស្រាវជ្រាវ ខាងលើ ត្រូវបានផ្អាកប្រតិបត្តិការ កាលពីអំឡុងខែ វិច្ឆិកាឆ្នាំកន្លងទៅក៏ព្រោះ តែលក្ខខ័ណ្ឌអាកាសធាតុត្រជាក់ខ្លាំង​ និងជាទីកន្លែងដែលមានបញ្ហាប្រឈមខ្លាំង រវាងក្រុមបះបោរ និង កងកម្លាំងរដ្ឋាភិបាល ។ បច្ចុប្បន្នភាព បទឈប់បាញ់ដ៏ផុយស្រួយមួយ កំពុងតែបង្ហាញវត្តមានរបស់ខ្លួន នៅតំបន់ភាគខាងកើត ប្រទេស អ៊ុយក្រែន ខណៈប្រការនេះ ជាការអនុញ្ញាតអោយក្រុមអ្នកជំនាញអន្តរ ជាតិ អាចចូលទៅដល់កន្លែងធ្លាក់យន្តហោះ នៃទីតាំងដើម បានដោយសុវត្ថិភាព ។


របាយការណ៍បញ្ជាក់ថា យន្តហោះ ប្រភេទ Boeing 777-200   ធ្វើដំណើរ ពីទីក្រុង Amsterdam ឆ្ពោះទៅ កាន់ទីក្រុង Kuala Lumpur បានធ្លាក់ចុះ កាល   ពី ថ្ងៃទី ១៧ កក្កដា  ឆ្នាំ​ ២០១៤ កន្លង  ទៅនេះ ជិតភូមិ Grabove តំបន់ Donetsk ដែលជាដែនអធិបតេយ្យភាព ស្ថិត   ក្រោមការគ្រប់គ្រង ដោយក្រុមបះបោរ ។ ទាំងរដ្ឋាភិបាលប្រទេសអ៊ុយក្រែន ក៏ដូចជា ក្រុមបះបោរមានវត្តមាន នៅភាគខាងជើង អ៊ុយក្រែន ធ្វើការ ស្តីបន្ទោសគ្នាទៅវិញទៅមក ក្នុងការចោទប្រកាន់ ថាបានបាញ់ទម្លាក់យន្តហោះខាងលើ ៕


ប្រែសម្រួល ៖ កុុសល

ប្រភព ៖ ស៊ិនហួរ


Tags: Int news Breaking news Unt news Malaysia Plane crash MH17 MH370 MH198 Ebola Obama US