CamNews

ព័ត៌មានអន្តរជាតិ 

FBI ៖ ការវាយប្រហារ បាញ់គ្រាប់ពិត ទៅលើ ស្ថានកុងស៊ុលចិន មិនជា សកម្មភាព ភារវកម្ម នោះទេ

ព័ត៌មានអន្តរជាតិ ៖ យោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័តមាន បរទេស ចិន Chinadaily បានដកស្រង់ សេចក្តីថ្លែងការណ៍ របស់ FBI អោយដឹងថា ករណី​ បើកការវាយប្រហារបាញ់ គ្រាប់ពិត ទៅលើស្ថានកុងស៊ុល ចិន មានមូលដ្ឋាន នៅក្នុងក្រុង សាន់ហ្វ្រាន់ស៊ីសកូ សហរដ្ឋអាមេរិក វា មិនមែនជាការវាយប្រហារ ពីសំណាក់ ភារវករ នោះទេ ។

ភ្នាក់ងារពិសេស FBI លោក  David Johnson កាលពីថ្ងៃ ព្រហស្បត្តិ៍ ម្សិលមិញនេះ បានអះអាងអោយ ដឹងថា ទីភ្នាក់ងារពិសេស របស់ខ្លួន ក៏កំពុងតែធ្វើការ តាមដានស៊ើបអង្កេត ស្តីពី ការបើកការវាយប្រ ហារបាញ់បោះ និងបំផ្ទុះលើកនេះ ខណៈវាគឺជា បញ្ហាបទឧក្រិដ្ឋ ដែលមានការ គំរាមគំហែង ដល់សន្តិ សុខនៅក្នុងតំបន់ ។ បន្ថែមពីលើនេះ គាត់ពុំបានបញ្ជាក់ ពីការវិវត្តន៍ នៃដំណើរការ តាមដានស៊ើប អង្កេត រកជនសង្ស័យ របស់ខ្លួននោះទេ។

យ៉ាងណាមិញ បើតាមការ អោយដឹង ពីអាជ្ញាធរ ក្នុងតំប​ន់ គូសបញ្ជាក់ អោយដឹងថា ពុំមាននរណាម្នាក់ បានស្លាប់បាត់បង់ជីវិតនោះទេ ក្រៅអំពី ការខូចខាត នូវហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន ជារួមមាននៅ ក្នុង ស្ថានកុងស៊ុល មួយនេះ ដោយនៅក្នុងនោះ មានតាំង ពីការឆាបឆេះ ជាដើម។ ទន្ទឹមនឹងនេះ បើយោង តាមសម្តីលោក  Wang Chuan ជាអ្នកនាំពាក្យ តំណាង អោយស្ថានកុងស៊ុលចិន មានមូលដ្ឋាន នៅក្នុង ក្រុង សាន់ហ្រ្វាន់ស៊ីសកូ មួយនេះ អោយដឹងថា ក្រុមការងារ របស់លោក បានឃើញ ជនមិនស្គាល់ អត្ត សញ្ញាណមួយរូប តាមរយៈ ប្រព័ន្ធកាម៉េរ៉ា សុវត្ថិភាព ឈប់រថយន្ត នៅចំពីមុខ ក្លោងទ្វារ ស្ថានកុងស៊ុល របស់ខ្លួន រួចក៏ស្ទុះចេញមក ខណៈ ដៃ ប្រដាប់ទៅដោយ កាដុងសាំង ដល់ទៅ ២ កាដុង នឹងបានចាប់ ផ្តើមចាក់ ទៅលើក្លោងទ្វារ រួចធ្វើការ ដុតបំផ្លាញ និងបាញ់បោះតែម្តង ។

លោក John Perez ជាអ្នកតំណាង អោយសភា រដ្ឋ កាលីហ្វរញ៉ា បានហៅ ឧបទ្ទេវហេតុ ដែលជាការ វាយប្រហារលើកនេះ ថាជារឿង ដ៏គួរអោយអាម៉ាស់បំផុត៕

ប្រែសម្រួល ៖​កុសល
ប្រភព ៖ chinadaily


Tags: China US USA United States Int news San Francisco