CamNews

ព័ត៌មានអន្តរជាតិ 

ភារវកម្ម កក្រើក​ ក្រុងប៉ារីស ISIS ជា "បិសាចវិកលចារិក ឆ្គួតច្រើនជាង ជា"

ព័ត៌មានអន្តរជាតិ ៖ រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក លោក ​ John Kerry បានពណ៌នាដោយ ហៅក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម ISIS ថាជា បិសាចវិកលចារិក ក្រោយមានការវាយប្រហារភារវកម្ម នៅកណ្តាលទីក្រុងប៉ារីស ប្រទេស បារាំង ។​


ទស្សនកិច្ចផ្លូវការ ទៅកាន់ទីក្រុងប៉ារីស ប្រទេស បារាំង ដោយវត្តមានលោក John Kerry ទៅដល់ កាលពីអំឡុងថ្ងៃច័ន្ទម្សិលមិញនេះ  ក្រោយពីជំនួបកិច្ចប្រជុំជាមួយនឹង ប្រធានាធិបតី លោក Holl- ande រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិករូបនេះ អោយដឹងថាសហរដ្ឋអាមេរិកនឹងឈរក្រៀកស្មា ជាមួយនឹងបារាំង ប្រឆាំងនឹងក្រុមភារវកម្ម។

ដោយឡែក ប្រធានាធិបតីបារាំង លោក Hollande អោយដឹងថា រដ្ឋាភិបា​ល​  ប្រទេស បារាំង តាំង ចិត្ត ក៏ដូចជាប្តេជ្ញាខ្ពស់ ក្នុងការសម្លាប់ ISIS ទាំងរស់ ដោយការវាយប្រហារតាមផ្លូវអាកាស ឈាន ទៅកំទេចទីតាំងស្នូលនៃក្រុមឧទ្ទាមមួយក្រុមនេះ នៅក្នុងប្រទេសស៊ីរី ។


គួរបញ្ជាក់ថា ISIS អះអាងថាខ្លួន គឺជាអ្នកនៅពីក្រោយការវាយប្រហារ ភារវកម្ម នៅក្នុងទីក្រុង ប៉ា រីសដោយបាញ់បោះសម្លាប់រង្គាល ក៏ដូចជា បោកគ្រាប់បែក ទៅកាន់ទីតាំងមួយ  ចំនួនរួមមានដូច ជា ភោជនីយដ្ឋានខ្មែរ នៅបារាំង Bar សាលតន្រ្តី និង ពហុកីឡាដ្ឋានជាតិបារាំងជាដើម សរុប ជន រងគ្រោះ ១២៩នាក់ស្លាប់បាត់បង់ជីវិត ។ គួររំឮកថា  រដ្ឋាភិបាល    ប្រទេសបារាំង កំពុងតែតាមប្រ មាញ់ សមាជិកភារវកម្មម្នាក់ដែលត្រូវបាន   គេស្គាល់ ឈ្មោះថា  Salah Abdeslam យ៉ាងសស្រាក់ សស្រាំ ក្នុងនោះ មានជំនឿជាក់អោយ ដឹងថា   សមាជិក ភារវកម្មរូបនេះ បានរត់គេចខ្លួនទៅកាន់ ស្រុកកំណើត ប្រទេស ប៊ែលហ្ស៊ិក ៕

- អាន ៖ បារាំង ប្រកាស សង្គ្រាមជាមួយ ISIS បេជ្ញា សម្លាប់ចោលទាំងរស់ ព្រោះ ISIS ជា "បិសាចវិកលចារិក"

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Paris Attack ISIS