ព័ត៌មានអន្តរជាតិ ៖យោងតាមព័ត៌មាន ប៊ីប៊ីស៊ី ចេញផ្សាយនៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ បានឲ្យដឹងថា រដ្ឋាភិ បាលរុស្ស៊ី បាន នឹង កំពុង ពិចារណាថា តើត្រូវធ្វើតាមសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាម៉េរិក ក្នុងការ វាយប្រហារតាមដែនអាកាសប្រឆាំង នឹងក្រុមឧទ្ទាម រដ្ឋ ឥស្លាម ISIS ឬយ៉ាងណា? នេះ បើ តាម ការឲ្យដឹងពីប្រធា នាធិបតីរុស្ស៊ី លោក Vladimir Putin បន្ទាប់ពីលោកបានបញ្ចប់ជំនួបជាមួយលោក Barack Obama នៅខាងក្រៅ កិច្ចប្រជុំកំពូលរបស់ អង្គការសហប្រជាជាតិ។
ប៉ុន្តែទាំងកិច្ចជំនួប និងសុន្ទរកថា របស់មេដឹកនាំពិភពលោក ជាពិសេសអាម៉េរិក បារាំង និងរុស្ស៊ី ហាក់មានជំហរ ខុសគ្នាដាច់ស្រឡះ អំពីរបៀបវារៈ នៃការបញ្ចប់សង្គ្រាមនៅប្រទេសស៊ីរី នៅក្នុង កិច្ចប្រជុំកំពូល អង្គការ សហប្រជា ជាតិ។ រដ្ឋាភិបាលរុស្ស៊ី បានឲ្យដឹងថា ខ្លួនមានកំហុស យ៉ាង ធ្ងន់ធ្ងរ មិនអាច ធ្វើការ ជាមួយប្រធានាធិបតីស៊ីរី លោក Bashar al-Assad ក្នុង ការដោះស្រាយ បញ្ហារបស់ក្រុម ISIS។
សហរដ្ឋអាម៉េរិក និងបារាំង បានទទូចជាថ្មីម្តងទៀតថា លោក Assad គួរតែចុះចេញពីតំណែង ប៉ុន្តែជាការឆ្លើយ តប លោក Putin បានឲ្យដឹងថា «ពួកគេ (សហរដ្ឋ អាម៉េរិក និងបារាំង) មិនមែន ជាជនជាតិស៊ីរីនោះទេ ហើយពួក គេមិនគួរពាក់ព័ន្ធ នៅក្នុងការជ្រើសរើសមេដឹកនាំរបស់ប្រទេស ណាមួយឡើយ»។
លោក ពូទីន បានបន្តថា រុស្ស៊ីនឹងបើកការវាយប្រហារតាមដែនអាកាសប្រសិនបើមានការអនុម័ត ពីអង្គការសហ ប្រជាជាតិ ហើយអនុញ្ញាតឲ្យ កងកម្លាំងរុស្ស៊ី ចូលរួមក្នុងប្រតិបត្តិការវាយ ប្រហារ លើ ដែនគោកផងដែរ
ប្រភព ៖ ប៊ីប៊ីស៊ី