CamNews

ព័ត៌មានអន្តរជាតិ 

ទៀត យន្តហោះ ម៉ាឡេស៊ី ទៀត !! MH198 បង្ខំចិត្ត ហោះត្រលប់ក្រោយ បន្ទាប់ពីមានបញ្ហា ប្រព័ន្ធហោះហើរ ស្វ័យ

ព័ត៌មានអន្តរជាតិ ៖ នៅថ្ងៃអាទិត្យនេះ ក្រុមហ៊ុនជើងហោះហើរ    ម៉ាឡេស៊ី បានចេញសេចក្តី ប្រកាស ព័ត៌មានថា យន្តហោះ MH198 ដែលធ្វើ ដំណើរ   ពី ទី ក្រុង កូឡាឡាំពួ ទៅកាន់ Hyderabad ប្រទេស ឥណ្ឌា កាលពីម៉ោង ១០ និង ២០ នាទី យប់មិញនេះ បានត្រលប់មកក្រោយវិញ   ដោយសារតែ រអាក់ រអួលផ្នែក អាកាសយានិក។ វាត្រូវបានច្រានចោល     ទាំង ស្រុង ពាក្យចអាម៉ារាម នៅក្នុងប្រព័ន្ធផ្សព្វ ផ្សាយ សង្គម ដែលថា យន្តហោះនេះ ត្រូវភ្លើងឆេះ ។ ទោះជាយ៉ាងណាក្តី យើងមានភាពប្រុង ប្រយ័ត្ន ខ្ពស់ ដូច្នេះហើយទើបយើងសម្រេចចិត្ត បកក្រោយវិញ។»


យន្តហោះនេះ បានត្រលប់មកដល់ ព្រលានយន្តហោះកូឡាឡាំពួ វិញ  នៅម៉ោង ២ និង ១ នាទី រំលង អាធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ចំណែកឯ អ្នកធើ្វដំណើរ និង យានិក ចុះពីយន្តហោះវិញ ដោយសុវត្ថិ ភាព និង ត្រូវបាន សម្រាកនៅសណ្ឋាគារក្បែរនោះ។


យោងតាមសេចក្តីប្រកាសព័ត៌មានខាង បានបញ្ជាក់ថា  យន្ត   ហោះ MH198 ត្រូវកែប្រែ   កាល វិភាគ ហោះ ហើរទៅជា MH198D វិញ ដែលចេញដំណើរ ពី ទីក្រុង  កូឡាឡាំពួ  នៅ ម៉ោង  ១២  ថ្ងៃត្រង់នេះ និង ទៅដល់ ទីក្រុង Hyderabad ប្រហែលជាម៉ោង ១៣ និង ៣៥ នាទីយប់ ម៉ោងក្នុងតំបន់៕

ប្រភព ៖ ដើមអម្ពិល អ៊ិនប៊ីស៊ីញូវ ហ្គូហ្គល


Tags: Int news Breaking news Unt news Malaysia Plane crash MH17 MH370 MH198