CamNews

ព័ត៌មានអន្តរជាតិ 

នាយករដ្ឋមន្រ្តីឥណ្ឌាធ្វើទស្សនកិច្ចផ្លូវការទៅមីយ៉ាន់ម៉ា

ទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្រ្តីឥណ្ឌា Manmohan Singh ទៅកាន់ប្រទេស
មីយ៉ាន់
ម៉ាកាលពីថ្ងៃអាទិត្យគឺជាសញ្ញាណចុងក្រោយមួយដែលបានបញ្ជាក់ថា ថ្មីៗនេះ
ឥណ្ឌាធានា
អោយមានវត្តមានរបស់ខ្លួនជាមួយនិងប្រទេសជិតខាងនាភាគខាងកើត។

ដំណើរទស្សនកិច្ចនេះ គូសបញ្ជាក់ផងដែរថា ឥណ្ឌាស្វែងរកដៃគូផ្តត់ផ្គង់ថាមពលអគ្គីសនី
សំរាប់សេដ្ឋកិច្ចដ៏រីកចំរើនយ៉ាងខ្លាំងរបស់ខ្លួន ខណៈពេលដែលមានការព្រួយបារម្ភទៅនិង
ភាពខ្លាំងប្រទេសចិនដែលមាននៅឥទ្ធិពលមកលើមីយ៉ានម៉ា ក្រោយពីមានការបោះឆ្នោតជា
ផ្លូវការ ហើយរដ្ឋាភិបាលក៏កំពុងបើកចំហសេដ្ឋកិច្ចជាតិរបស់ខ្លួនក្នុងការវិនិយៅគពីបរទេស។

            លោកនាយករដ្ឋមន្រ្តីឥណ្ឌា និងលោកស្រីសមាជិកសភា Sonia Ganhi
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ឥណ្ឌាមានការព្រួយបារម្ភដោយបានឃ្លាំមើលការគ្របសង្កត់របស់
រដ្ឋាភិបាលក្រុងប៉េកាំងទៅលើប្រទេសមីយ៉ានម៉ា ទាក់ទងទៅនិងគំរោងរុករកប្រេង និងឧស្ម័ន។
កម្មករចិនរាប់ពាន់នាក់បានកំពុងធើ្វការនៅក្នុងប្រទេសនេះក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និង
គំរោងផ្សេងៗទៀត។ ប្រទេសឥណ្ឌាចង់ពង្រឹង និងពង្រឹកទំនាក់ទំនងរបស់ខ្លួនជាមួយនិងប្រទេស
ជិតខាង ស្របតាមគោលនយោបាយ "ក្រឡេកមើលភាគខាងកើត" Look East Policy បើយោង
តាម រដ្ឋមន្រ្តីការបរទេសឥណ្ឌា Ranjan Mathai បានប្រាប់អ្នកកាសែតកាលពីថ្ងៃសុក្រ។ ស្រប
តាមគោលនយោបាយខាងលើ ឥណ្ឌាបានយល់ព្រមក្នុងការចុះកិច្ចសន្យាផ្សេងៗជាមួយនិង
បណ្តាប្រទេសនៅអាស៊ីភាគអាគ្នេយ៏រួមមាន៖ ជប៉ុន កូរ៉េខាងត្បូង វៀតណាម ឥណ្ឌូនេស៊ី និង
ប្រទេសមួយចំនួនទៀត។ ទស្សនកិច្ចនេះ គឺជាទស្សនកិច្ចដំបូងក្នុងអំឡុងពេល២៥ឆាំ្នចុងក្រោយ
នេះ ទោះបីជាប្រទេសទាំងពីរបានមានព្រំប្រទល់ដីរួមគ្នា ១,០០០ម់ាយ ដែលស្មើនិង ១,៦០០
គីឡូមែត្រ ក៏ដូចជាព្រំប្រទល់ដែនសមុទ្រដែលនៅឯឈូងសមុទ្រ Bengal ។ បើនិយាយពីការ
បោះឆ្នោតវិញ វាជាសមទ្ធិផលថ្មីមួយទៀតដែលមីយ៉ាន់ម៉ាសំរេចបាន និងជាសញ្ញាណមួយក្នុង
ឈានខ្លួនទៅនិងទីផ្សារពិភពលោក។ រីឯការប្រកួតប្រជែងរវាងប្រទេសចិន និងឥណ្ឌាវិញ ត្រូវ
បានគេរំពឹងថា និងផុសផុលឡើងជាថ្មីម្តងទៀត នៅពេលដែលមីយ៉ាន់ម៉ាដាក់ដេញថ្លៃនូវគំរោង
ឧស្ម័នធម្មជាតិ និងត្រូវបានរំពឹងថាមានក្រុមហ៊ុនឥណ្ឌាភាគច្រើនចូលរួមវិនិយោគ។ លោក
mathai ក៏បាននិយាយបន្ថែមអំឡុងពេលទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តីឥណ្ឌាថា ប្រទេស
ទាំងពីរបានពិភាក្សាស្តីពីគំរោងឡានក្រុងដែលភ្ជាប់ពី Imphal ប្រទេសឥណ្ឌាទៅនិង Mandalay
ដែលជាទីក្រុងធំជាងគេទីពីររបស់មីយ៉ាន់ម៉ា។ លើសពីនេះ ឥណ្ឌានិងប្រកាសបង្កើត វិទ្យាស្ថាន
ហ្វឹកហ្វឺនបច្ចេកវិទ្យា មជ្ឍមណ្ឌលស្រាវជ្រាវកសិកម្ម នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នៅប៉ុន្មានឆ្នាំ
ចុងក្រោយនេះ ឥណ្ឌាបានផ្តល់ប្រាក់ប្រមាណ ៨០០លានដុល្លារទៅមីយ៉ាន់ម៉ាក្នុងការជួយអភិ
វឌ្ឍន៏ហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវរទេះភ្លើង ផ្លូវថ្នល់ និងផ្លូវទឹកជាដើម។ ទន្ទឺមនិងនេះដែរ
ពាណិជ្ជកម្មទ្វេភាគីបានកើនដល់ ១,២លានដុល្លារអំឡុងឆ្នាំ២០១១។ ប្រទេសទាំងពីរសង្ឃឹម
យ៉ាងមុតមាំថា និងបង្កើនពាណិជ្ជកម្មទ្វេភាគីអោយបានដល់៣លានដុល្លារនៅឆ្នាំ២០១៥។

ដោយ ៖ ​ចាន់ណា
ប្រភព ៖ Ctv


Tags: international news india myanmar