CamNews

ព័ត៌មានបច្ចេកវិទ្យា 

"Apple" ជាប់ជា Brand Name មានតំលៃថ្លៃជាងគេ លើពិភពលោក ជាលើកទី៣

នេះគឺជាលើកទី៣ ហើយដែលក្រុមហ៊ុន Apple បានឈរនៅលើលំដាប់កំពូលតារាង នៃបណ្តា
ឈ្មោះស្លាកយីហោ "Brand Name" ដែលមានតំលៃថ្លៃៗជាងគេបំផុត នៅលើពិភពលោក។ នេះ
បើយោងតាមតារាងចំណាត់ថ្នាក់របស់ទស្សនាវត្តី Forbes សហរដ្ឋអាមេរិច។

និមិត្តសញ្ញា Apple ត្រូវបានក្រុមអ្នកជំនាញ វាយតំលៃក្នុងចំនួនទឹកប្រាក់ប្រហែល ១០៤,៣ ពាន់
លាន ដុល្លារ ដែលមានតំលៃជិតស្មើ ២ដង នៃបណ្តា Brand Name ថ្លៃៗដទៃផ្សេងទៀត។

ឈរនៅលេខរៀងទី២ ក្នុងតារាងចំណាត់ថ្នាក់គឺ Brand Name "Microsoft" ដែលត្រូវបានវាយ
តំលៃក្នុងចំនួនទឹកប្រាក់ប្រហែល ៥៦,៧ ពាន់លាន ដុល្លារ។ រីឯចំណាត់ថ្នាក់ទី៣ ក្នុងតារាង
ចំណាត់ថ្នាក់ Brand Name ថ្លៃៗបំផុតលើពិភពលោក គឺស្ថិតក្នុងដៃរបស់ "Coca-Cola"។
Forbes បានវាយតំលៃ Brand Name នេះក្នុងតំលៃទឹកប្រាក់ ៥៤,៩ ពាន់លាន ដុល្លារ។

ដើម្បីគណនា វាយតំលៃ តំលៃនៃបណ្តា Brand Name ទាំងនោះ Forbes បានវាយតំលៃទៅ
លើប្រាក់ចំណូលរបស់ក្រុមហ៊ុននីមួយៗ ក្នុងរយះពេល ៣ឆ្នាំជាប់គ្នា រួមជាមួយនឹងកំរិតតំលៃ
ជាមធ្យមនៃប័ណ្ណភាគហ៊ុន និងប្រាក់ចំណេញ ក៏ដូចជាតួនាទីរបស់ Brand Name ក្នុងតំបន់
ប្រតិបត្តិការរបស់ខ្លួន៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ផ្សេងៗទៀត៖

- ផ្អើលអស់ភ្ញៀវពេញរោងការ ព្រោះតែនំខេកដ៏រន្ធត់ ជារូបក្បាលកូនកំលោះ និងកូនក្រមុំ
- ក្មេងស្រីរ៉ូបូត ជួយប៉ូលិស ចាប់ក្រុមបុរសរោគចិត្ត ចូលចិត្ត Chat សិច តាមអ៊ីនធឺណេត

- លេចធ្លាយវីដេអូ Justin Bieber ដេកជាមួយស្រីរកស៊ីផ្លូវភេទ នៅសណ្ឋាគារ

- iPhone 6 នឹងត្រូវបានបំពាក់នូវអេក្រង់ Sapphire?

- Smartphone Samsung នឹងមានអេក្រង់ 2560 x 1440 នៅឆ្នាំក្រោយ Ultra HD នៅឆ្នាំ ២០១៥

ប្រែសម្រួល៖ សិលា
ប្រភព៖ Vreview


Tags: Apple brand name expensive hightech