ព័ត៌មានអន្តរជាតិ ៖ ពិធីបុណ្យឆីសាច់ឆ្កែប្រចាំឆ្នាំ បានចាប់ផ្តើមហើយ នៅភាគខាត្បូងប្រទេសចិន ចំពេលដែលមានការរិះគន់ ទាំងក្នុងនិងក្រៅស្រុក នេះបើយោងតាមប្រភពសារព័ត៌មាន ប៊ីប៊ីស៊ី ចេញ ផ្សាយប៉ុន្មានម៉ោងមុននេះ ។
សុនខ និងឆ្មា ប្រមាណ ១០,០០០ក្បាល ត្រូវបានគេរំពឹងទុកថា នឹងត្រូវសម្លាប់ រួចឆី អំឡុងពិធីបុណ្យ ឆីសាច់ឆ្កែប្រចាំឆ្នាំ ២០១៦ ដែលមានរយៈពេល ១០ ថ្ងៃ នៅឯទីក្រុង Yulin ។ ក្រុមសកម្មជន ស្រាយ បំភ្លឺឲ្យដឹងថា កម្មវិធីបុណ្យប្រចាំឆ្នាំមួយនេះ គឺឃោរឃៅបំផុត ខណៈឆ្នាំនេះ ញ្ញាត្តិប្រឆាំងពិធីបុណ្យ ទទួលបានសម្លេងប្រឆាំង តាមរយៈការចុះហត្ថលេខាបានដល់ទៅ ១១ លានហត្ថលេខា ឯណោះ ។ រដ្ឋាភិបាលក្នុងស្រុក គូសបញ្ជាក់ឲ្យដឹងថា ពិធីបុណ្យប្រចាំឆ្នាំមួយនេះ ពុំមែនជាពិធីបុណ្យផ្លូវការ ដែលមានការគាំទ្រពីរដ្ឋាភិបាលនោះទេ ប៉ុន្តែជាពិធីបុណ្យឯកជនទៅវិញនោះទេ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី