CamNews

ព័ត៌មានអន្តរជាតិ 

អប្រិយ៍ពេកហ្អើយ ៖ យកទារកតូច ទើបតែកើតបានពីរថ្ងៃ ទៅបោះចូលក្នុងលូ សំណាងល្អ ជួយទាន់ពេល (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ ទារកតូចទើបតែកើត ត្រូវបានម្តាយយកទៅ បោះបង់ចោល ក្នុងលូ សាធារណៈ តាមបណ្តោយផ្លូវមួយកន្លែង ក្នុងទីក្រុងស៊ីដនី ប្រទេស អូស្រ្តាលី កាលពីថ្ងៃអាទិត្យ កន្លងទៅនេះបើ តាមការអោយដឹងពីទំព័រ ប៊ីប៊ីស៊ី ។ 

មន្រ្តីប៉ូលីស ប្រចាំកន្លែងកើតហេតុ បានចោទប្រកាន់ស្រ្តីជាម្តាយ   វ័យ ៣០ ឆ្នាំ ពីបទប៉ុនប៉ងសម្លាប់ កូនប្រុសតូចរបស់ខ្លួន ។ គួរបញ្ជាក់ថា ទារក  តូចវ័យ   ទើប តែបាន ពីរទៅបីថ្ងៃ ដើមឡើយ គេមាន សភាពទារុនបន្តិច តែមកទល់នឹង    ពេល បច្ចុប្បន្នភាព ស្ថានភាព របស់គេបានប្រសើរឡើងហើយ បន្ទាប់ពីសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ  ។ គួររំឮកថា ទារកតូចរូបនេះ​ ត្រូវបានរកឃើញនៅក្នុង លូ បន្ទាប់ពីក្រុមគ្រួសារជិះកង់មួយ បានឮសម្លេងយំ ចេញពីទីនោះ គួរអោយកត់សម្គាល់ ៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Australia Perth Canberra Sydney