(បរទេស)៖ លោកចៅក្រម Wade Naramore អាយុ៣៦ឆ្នាំ រស់នៅរដ្ឋ Arkansas ត្រូវចាប់ខ្លួនពីបទធ្វេសប្រហែស បណ្តាលឲ្យកូនប្រុសដ៏តូចម្នាក់ត្រូវបាត់បង់ជីវិត បន្ទាប់ ពីទុកកូនចោល នៅក្នុងរថយន្តដែលរងកម្តៅខ្លាំង។
នៅថ្ងៃកើតហេតុ Naramore និយាយថា គាត់ដាក់កូនប្រុសអាយុទើប បាន១៨ខែ ឈ្មោះ Thomas ឲ្យអង្គុយនៅកៅអីខាង ក្រោយនៃរថយន្ត ដើម្បីយកកូនទៅកន្លែងមើលថែតែគាត់ក៏មិនបាន យកទៅទីនោះទេ បែរជាខ្លួននាំយកកូនទៅកន្លែងធ្វើការវិញ ហើយក៏ភ្លេចខ្លួនទុកកូន ក្នុងរថយន្តរួចក៏ទៅធ្វើការរហូត ដល់ម៉ោង៣រសៀល លោកចៅក្រមក៏បើករថយន្តឆ្ពោះ ទៅកន្លែងយកកូនទៅកន្លែង មើលថែ ស្រាប់តែឮសម្លេងក្មេងខ្សាវៗ ចេញពីកៅអីខាងក្រោយធ្វើឲ្យគាត់ស្រឡាំងកាំង ក៏ប្រញាប់ទូរស័ព្ទរកជំនួយ ពីក្រុមសង្គ្រោះតែមិនយូរប៉ុន្មាន ក្មេងបានស្លាប់ទៅហើយ។
ចៅក្រម Naramore ត្រូវឃាត់ខ្លួន ហើយគាត់បានស្រែកយំសោកស្តាយ ដែលធ្វេសប្រហែសធ្វើឲ្យកូនប្រុស ដ៏តូចត្រូវបាត់បង់ជីវិត តែប្រពន្ធចៅក្រមបានលើកទឹកចិត្តប្តី ដោយមិនខឹងឡើយ ក្រោយ មកគាត់អាចត្រូវដោះលែង ឲ្យមានសេរីភាពវិញ បន្ទាប់ពីដាក់ប្រាក់ធានខ្លួន ចំនួន៥ពាន់ដុល្លារ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង