CamNews

ព័ត៌មានអន្តរជាតិ 

ហេតុផល ខ្លាចរត់ជាន់គ្នាស្លាប់ អាជ្ញាធរ ចេញបម្រាម "ហាមដាច់ខាត Selfie"

ព័ត៌មានអន្តរជាតិ ៖ តំបន់ហាមឃាត់ ថតរូបខ្លួនឯង ឬ No Selfie Zone នឹងត្រូវបានអនុវត្តនៅក្នុង កម្មវិធីបុណ្យសាសនា ហិណ្ឌូ នៅក្នុងប្រទេសឥណ្ឌា ក្រោម  ហេតុផល  ស្របជាមួយនឹងភាពភ័យ ខ្លាចថាអាចនឹងបណ្តាលអោយមានករណីរត់ជាន់គ្នា ។


សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា បម្រាមខាងលើនេះ​ត្រូវបានចាប់ផ្តើមអនុវត្តឡើងនៅក្នុង កម្មវិធីបុណ្យសាសនា ហិណ្ឌូ Kumbh Mela នៅក្នុងប្រទេស ឥណ្ឌា   ក្នុងនោះ   មាន ប្រជាពលរដ្ឋ ឥណ្ឌា ចូលរួមជិត ៣ លាននាក់ហើយ បើចាប់គិតតាំងពីខែ កក្កដា កន្លង  មកនេះ ។ អាជ្ញាធរក្នុង ស្រុក លើកឡើងអោយដឹងថា selfies នឹងត្រូវហាមឃាត់អំឡុងកម្មវិធីបុណ្យសាសនាដ៏ធំមួយនេះ ពោលធ្វើការហាមឃាត់ ខណៈមានមនុស្សដ៏ច្រើនកុះករ ផ្អើលចុះមុជទឹក លាង បាប នៅក្នុងទន្លេ Godavari ។ ក្រុមអ្នករៀបចំកម្មវិធី បានធ្វើការសិក្សា និងរកអោយឃើញថា  ក្រុមប្រជាពលរដ្ឋ គឺ ចំណាយរយៈពេលយូរ ក្នុងការ ចុចថតរូបខ្លួនឯង Selfie    ដែល ចលករ មួយ នេះ ជាប្រសិទ្ធភាព ឈានទៅដល់ការបង្អាក់ដំណើរអ្នកឯទៀត និងបង្កជាការកកស្ទះ   ដល់ក្រុមមនុស្ស ឡើង ចុះទៅ មុជទឹកលាងបាប ។


ស្លាកសញ្ញា "no selfie zone" នឹងត្រូវបានគេបំពាក់ឡើង   នៅ ទី កន្លែង ២ ផ្សេងគ្នា ប្រារព្ធកម្មវិធី បុណ្យសាសនាខាងលើ នៅក្នុងរដ្ឋ Maharashtra ។ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា កម្ម វិធីបុណ្យសាសនា មួយនេះ ត្រូវបានគេប្រារព្ធឡើងជារៀងរាល់ ៣ ឆ្នាំម្តង ចាប់ពី ពាក់កណ្តាលខែ កក្កដា ដល់ចុងខែ កញ្ញា ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Asia India Int news Breaking news Unt news Hot news Breaking news Myanmar Rohingya