ព័ត៌មានអន្តរជាតិ ៖ លោក Win Htein អ្នកនាំពាក្យ របស់គណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិប តេយ្យ ដែលដឹកនាំដោយ លោកស្រី អ៊ុងសាន ស៊ូជី បានបញ្ជាក់ឲ្យដឹងថា នៅពេលនេះ គណបក្ស របស់លោក បានឈ្នះជាង ៨០ភាគរយនៃចំនួនសន្លឹក ឆ្នោត ដែលបានរាប់ នេះបើយោងតាមការ ចុះផ្សាយរបស់ Channel News Asia ចេញផ្សាយនៅ រសៀលថ្ងៃទី០៩ ខែវិច្ឆិកា ។
យោងតាមព័ត៌មាន Reuters ចេញផ្សាយ បន្ត បន្ទាប់ថា ប្រធានស្តីទីបក្សកាន់អំណាច ប្រកាសថា ខ្លួនចាញ់, ត្រូវ រកមូលហេតុដែលនាំឲ្យបរាជ័យ ។ យោងតាម សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃនេះ, ប្រធានសភាមីយ៉ាន់ម៉ា និងជាអតីតប្រធាន គណបក្សកាន់អំណាច លោក Shwe Mann បានទទួលបរាជ័យ ក្នុងការបោះឆ្នោត កាលពីថ្ងៃអាទិត្យ។ លោក Shwe Mann បាន ចាញ់បេក្ខជន មកពីគណបក្សប្រឆាំង គឺគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ របស់ លោក ស្រី អ៊ុងសាន ស៊ូជី ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះភូមា មានសភាជាតិ ចំនួន ៤៤០ អាសនៈ សភា តាមតំបន់មាន ចំនួន ៦៥២ អាសនៈ និងព្រឹទ្ធសភាចំនួន ២២៤ អាសនៈ។ ក្នុងនោះរដ្ឋធម្មនុញ្ញភូមា សព្វថ្ងៃបាន កំណត់ ថា នៅក្នុងអាសនៈទំាង ៤៤០ ដែលមាននៅក្នុងរដ្ឋសភាជាតិ មានអាសនៈចំនួន ២៥ភាគ រយ ត្រូវកក់ទុកសម្រាប់កងទ័ព ជា ស្វ័យប្រវត្តិដោយ មិនបាច់បោះឆ្នោត មានន័យថា ក្នុងចំនួន អាសនៈ ទំាង៤៤០ គឺមានតែ ៣៣០អាសនៈប៉ុណ្ណោះដែល ដាក់ អោយ មានការបោះឆ្នោត ប្រកួត ប្រ ជែង រវាងគណបក្សនយោបាយថ្ងៃនេះ។
ប្រទេសភូមាមានប្រជាជនប្រមាណ ៥៤.៥លាននាក់, អ្នកចុះ ឈ្មោះបោះឆ្នោតប្រមាណ ៣៣.៥ លាននាក់, មាន គណបក្សប្រមាណ៦០ បានដែលឈរឈ្មោះឲ្យគេបោះឆ្នោត។ ប៉ុន្តែមានតែគណ បក្ស ២ប៉ុណ្ណោះលេចធ្លោ គឺគណ បក្សកាន់អំណាច របស់ប្រធានាធិបតី និងគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី សម្រាប់ ការបោះឆ្នោតនេះដែរ គឺត្រូវ បាន បំ ពាក់ដោយប្រព័ន្ធបោះឆ្នោតដោយសម្ងាត់ និង ងាយស្រួល ក្នុងការ ត្រួតពិនិត្យ ហើយនៅក៏មាន អ្នក សង្កេតការជាតិ និងអន្តរជាតិ សរុបប្រមាណជាង១០ពាន់នាក់ផងដែរ ៕
ប្រភព ៖ CNA