ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ មនុស្ស ៤០ នាក់បានស្លាប់បាត់បង់ជីវិត ដោយសារតែរលកកំដៅ ព្រះអាទិត្យក្តៅខ្លាំង ក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃចុងក្រោយនេះ នៅភាគខាងកើត រដ្ឋ Orissaប្រទេស ឥណ្ឌា នេះបើយោងតាមការដកស្រង់ សម្តីមន្រ្តីផ្លូវការ ប្រទេស ឥណ្ឌា នៅថ្ងៃច័ន្ទ ដើម សប្តាហ៍នេះ ផ្ទាល់តែម្តង ។
សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា សីតុណ្ហភាពនៅទីក្រុង Delhiជាមធ្យមគឺកើនឡើងដល់ទៅ ៤២ អង្សា នៅថ្ងៃច័ន្ទ ខណៈរលកកំដៅក្តៅខ្លាំង ប្រការនេះ ត្រូវបានគេមើលខើញថា មាន នៅតាមតំ បន់មួយចំនួនផ្សេងទៀត នៅទូទាំងប្រទេស ឥណ្ឌា បើទោះជា កាល ពីសប្តាហ៍ កន្លង ទៅនេះ មាន ការធ្លាក់ភ្លៀង ម៉ូសុង យ៉ាងណាក៏ដោយចុះ ។ របាយការណ៍ បញ្ជាក់យ៉ាងច្បាស់អោយដឹងថា ហោច ណាស់ ជនរងគ្រោះ ២៣៦០ នាក់ បានស្លាប់បាត់បង់ជីវិត នៅទូទាំងប្រទេស ឥណ្ឌា ចាប់តាំងពីចុង ខែ ឧសភា មកម្ល៉េះ ភាគច្រើននៃជនរងគ្រោះ គឺមកពីភាគខាងត្បូង ឆៀងខាងលិច ។
ភាពយឺតយ៉ាងនៃការធ្លាក់ភ្លៀវ ម៉ូសុង នៅរដ្ឋ Kerala ភាគខាងត្បូង ប្រទេសឥណ្ឌាសប្តាហ៍កន្លងទៅ នេះ ត្រូវបានគេ ដាក់បន្ទុកទៅលើ លក្ខខ័ណ្ឌអាកាសធាតុ កើនឡើង រលកកំដៅខ្លាំង ប៉ុន្តែ ក្រុមអ្នក ជំនាញលើកឡើងអោយដឹងថា អាកាសធាតុពិភពលោកប្រែប្រួល គឺជាហេតុផល ចម្បង ដែលបាន ធ្វើអោយលក្ខខ័ណ្ឌអាកាសធាតុនៅទីនេះ អាក្រក់ខ្លាំង។ នាយកដ្ឋាន ឧតុនិយមជាតិ ប្រទេសឥណ្ឌា ធ្វើការព្យាការណ៍អោយដឹងថា នឹងមានការធ្លាក់ ភ្លៀង ២ ទៅ ៣ កន្លែង ក្នុង រយៈពេល ២៤ ម៉ោង បន្ទាប់ ប៉ុន្តែ រលកកំដៅក្តៅ ពុំមានការរំពឹងទុក ថានឹងបានធូរស្រាលក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ នោះទេ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ