CamNews

ព័ត៌មានអន្តរជាតិ 

មីយ៉ាន់ម៉ាចាប់បានថ្នាំឆ្កួត៣៤០០០គ្រាប់ នៅអាកាសយាន្តដ្ឋាន គ្រោងនាំចេញទៅម៉ាឡេស៊ី

(មីយ៉ាន់ម៉ា)៖ ប៉ូលិសមីយ៉ាន់ម៉ា បានរឹបអូសថ្នាំយ៉ាបា (ថ្នាំឆ្កួត) ចំនួន៣៤,០០០គ្រាប់ ជាមួយនឹងតម្លៃ៨៤៣,១៧០ដុល្លារសហរដ្ឋអាមេរិក នៅឯអាកាសយាន្តដ្ឋានអន្តរជាតិ Yangon។ នេះបើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦នេះ។

​ ក្រុមអាជ្ញាធរបានចាប់ថ្នាំប្រភេទនេះបាន ពីស្ត្រីវ័យ២៤ឆ្នាំម្នាក់ ដែលគ្រោងនឹងនាំយកតាមជើងហោះហើរ MH-741 នៃក្រុមហ៊ុនអាកាសចរ Malaysia Airlines ទៅកាន់ប្រទេសម៉ាឡេស៊ី។ នេះបើតាមមន្ត្រីមួយរូបនៅទីក្រុង Yangon បានបញ្ជាក់យ៉ាងដូច្នេះ។ ស្ត្រីដែលត្រូវបានឃាត់ខ្លួននេះ មកពីតំបន់ Ayawaddy នឹងត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងករណីនេះ។

យោងតាមមន្ត្រីប៉ូលិសបានឲ្យដឹងថា វាមាន៦,៤១៤ករណីពាក់ព័ន្ធនឹងថ្នាំញៀន នៅក្នុងឆ្នាំ២០១៥ និងមាន៣,២៤៤ករណី គិតពីដើមឆ្នាំ រហូតត្រឹមខែឧសភា ឆ្នាំ២០១៦នេះ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ក្នុងនោះក្រុមអាជ្ញាធរ រឹបអូសបានថ្នាំញៀនហេរ៉ូអ៊ីន១៦៨គីឡូក្រាម, អាភៀន៨០០គីឡូក្រាម, ថ្នាំឆ្កួត៤៩លាន នៅក្នុងឆ្នាំ២០១៥ ខណៈ១០០គីឡូក្រាម នៃអាភៀន និង៤៣លានថ្នាំឆ្កួត ត្រូវបានរឹបអូសគិតត្រឹមខែឧសភា ឆ្នាំ២០១៦នេះ៕





ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Int news Hot news Turkey ISIS Myanmar