CamNews

ព័ត៌មានអន្តរជាតិ 

សរុប ជនសង្ស័យ ៨ នាក់ ត្រូវអាជ្ញាធរ អន្តរជាតិ ចាប់ឃាត់ខ្លួន ករណី បំផ្ទុះគ្រាប់បែក នៅ Bangkok

កូឡាឡាំពួរ ម៉ាឡេស៊ី ៖ ជនសង្ស័យ ៨នាក់ ក្នុងនោះ ៤ នាក់ ជាជន បរទេស និង ៤ នាក់ទៀតជា ជនសង្ស័យជួញដូរមនុស្ស ត្រូវអាជ្ញាធរ ប្រទេសម៉ាឡេស៊ីចាប់ឃាត់ខ្លួនបានហើយ ពាក់ព័ន្ធនឹងករ ណីបំផ្ទុះគ្រាប់បែកនៅទីសក្ការបូជា Erawan shrine កណ្តាលក្រុង បាងកក អំឡុងខែ សីហាកន្លង ទៅនេះ ។


យោងតាមការគូសបញ្ជាក់ ដោយ  ផ្ទាល់  ពី  សំណាក់ ស្នងការ ប៉ូលីស Datuk Seri Noor Rashid Ibrahim នៅឯសន្និសិទ សារព័ត៌មាន អោយ ដឹងថា ជនសង្ស័យ ៤ នាក់ចុងក្រោយត្រូវបាន អាជ្ញា ធរ ចាប់ឃាត់ខ្លួនចេញពីទីក្រុង កូឡាឡាំពួរ និង Kelantan ៤ ថ្ងៃកន្លងមកនេះ ។ សរុបរួមតួរលេខ ជនសង្ស័យដែលត្រូវបានចាប់ ឃាត់ខ្លួន នៅក្នុងប្រទេសនោះ  មាន  ដល់ទៅ ៨ នាក់ ទាំងអស់គ្នា មានវ័យ ប្រមាណ ៣០ ឆ្នាំ ក្នុង នោះ ៤ នាក់ គឺ  ជាជនសង្ស័យជួញដូរ  មនុស្សក្នុងស្រុក ដែល ធ្វើ ការជួញដូរ ពលរដ្ឋក្រៅស្រុក ចូល ទឹក  ដី  ប្រទេស ម៉ាឡេស៊ី ។ គួររំឮកថា រាត្រីថ្ងៃ ១៧ ខែសីហា កន្លងទៅនេះ មនុស្ស ២០ នាក់ ក្នុងនោះ   ពលរដ្ឋ  ម៉ាឡេស៊ី ៣ ទៅ ៤ នាក់ ផងដែរនោះ ត្រូវបាន សម្លាប់ តាមរយៈការបំផ្ទុះគ្រាប់បែកអត្តឃាត កណ្តាលក្រុង​ បាងកក ប្រទេស ថៃ ៕

- អាន ៖ តារាសម្ដែងចិន នាង Michelle Yim ទស្សន​កិច្ច​នៅ​ទី​សក្ការ​បូជា «Erawan Shrine» កន្លែង​បំ​ផ្ទុះ​គ្រាប់

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន


Tags: Int news Breaking news Unt news Malaysia Thai Slave labour Thailand Bangkok Bomb Explode