ព័ត៌មានអន្តរជាតិ ៖ លោក Andrew Wardle វ័យ ៣៩ ឆ្នាំ ត្រូវបានរកអោយឃើញថា គាត់កើត
មកគ្មានអវៈយវៈភេទ (លិង្គ) ដូចទៅនឹងបុរសដទៃនោះទេ ស្របពេលដែលមកទល់នឹងថ្ងៃទី២២
មីនា កាលពីពេលកន្លងទៅថ្មីៗនោះ លោកក៏បានបកស្រាយពីជីវិតឯកជន នៅក្នុងកម្មវិធី This
Morning នាប៉ុស្តិ៍ទូរទស្សន៍ ITV ដោយបានបញ្ជាក់ថា មកទល់នឹងបច្ចុប្បន្ននេះ លោកបានគេង
ជាមួយនឹងស្រ្តីភេទដល់ទៅ ១០០ នាក់ហើយ " A man with no penis has claimed to have
slept with more than 100 women" នេះបើយោងតាមការដកស្រង់ព័ត៌មាន ដែលបានចេញផ្សា
យដោយទំព័របរទេស spy កាលពីពេលកន្លងទៅ។
សំនួរចោទសួរថា ថាតើគាត់គេងជាមួយនឹងមិត្តនារីបានយ៉ាងដូចម្តេច បើសិនណាគាត់មិនមាន
អវៈយវៈភេទដូចទៅនឹងបុរសដទៃទៀតនោះ? លោក Wardle បានបន្ថែមថា តាមពិតទៅលោក
ពិតជាមានសមត្តភាពពិសេសក្នុងការទាក់ទាញមិត្តស្រ្តី តាមរយៈមន្តស្នេហ៍របស់គាត់ ក៏ដូចជា
ភាពសុខស្រួលនៅពេលគេងជាមួយ ដោយមិនរាប់បញ្ជូលសិចនោះទេ ។ តាមពិតទៅ ភាគីស្រ្តី
មួយចំនួន ចូលចិត្តគាត់ដូចទៅនឹងមិត្តភក្កិជិតស្និទ្ធ ជាជាង រាប់អានធ្វើជាមិត្តប្រុស ។
លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបានបញ្ជាក់បន្ថែមអោយដឹងផងដែរថា លោក
Wardle នឹងទទួលការវះកាត់អោយមានប្រដាប់ភេទដូចទៅនឹងបុរសដទៃទៀត ក្នុងពេលឆាប់ៗ
ខាងមុខនេះ តាមរយៈការវះកាត់ ស្បែក សរសៃឈាម ក៏ដូចជាប្រសៃប្រសាទ ពីកំភួនដៃរបស់
គាត់។ ក៏ប៉ុន្តែលោក Wardle បញ្ជាក់បន្ថែមថា លោកពិតជាមិនមានក្តីសង្ឃឹមអោយមុតមាំនោះ
ទេ ថាការវះកាត់អោយមានប្រដាប់ភេទមួយនេះ វាអាចនឹងមានសមត្តភាពពិសេសដូចទៅនឹង
បុរសដទៃៗទៀត ស្របពេលដែលពួកគេមានវាមកពីកំណើត៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ spy